ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីជប៉ុន ថា លោក Zelensky កំពុងធ្វើឲ្យប្រជាជន អ៊ុយក្រែន រងទុក្ខវេទនា
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshiro Mori បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើឲ្យប្រជាជនក្នុងប្រទេសរបស់លោក “រងទុក្ខវេទនា” ។

លោក Mori បាននិយាយនៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍នយោបាយក្នុងទីក្រុងតូក្យូថា “ខ្ញុំមិនយល់ទេ ហេតុអ្វីបានជាមានតែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុណ្ណោះ ដែលត្រូវបានគេរិះគន់ ខណៈលោក Zelensky វិញ មិនត្រូវបានគេយកមកនិយាយទាល់តែសោះនោះ” ។
ទន្ទឹមនោះ លោក Mori ក៏បានព្រមានដែរថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន បើទោះជាលោក ពូទីន បានបញ្ជាក់ជាថ្មីកាលពីខែមុនថា ទីក្រុងមូស្គូនឹងប្រកាន់ខ្ជាប់នូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដែលចែងថា រុស្ស៊ីនឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពនៃរដ្ឋខ្លួនឯងស្ថិតក្នុងហានិភ័យប៉ុណ្ណោះ ។

ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសលោកខាងលិចជាច្រើន បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ខណៈទីក្រុងមូស្គូបានឆ្លើយតបវិញ ដោយការចុះក្នុងបញ្ជីខ្មៅសមាជិកសភាជប៉ុនជាង ៣៨០ និងហាមឃាត់លោក Kishida ក៏ដូចជាសមាជិកគណៈរដ្ឋមន្ត្រីកំពូលផ្សេងទៀតមិនឲ្យចូលប្រទេសរុស្ស៊ីផងដែរ ។
គួរបញ្ជាក់ថា លោក Mori បានធ្វើជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ ២០០០ និង ២០០១ ។ ក្រោយមកគាត់បានដឹកនាំគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែលោកបានលាលែងពីតំណែងជាច្រើនខែ មុនពេលព្រឹត្តិការណ៍នេះបានចាប់ផ្តើម ដោយសារតែរឿងអាស្រូវជុំវិញការលើកឡើងអំពីផ្លូវភេទដែលគាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន អង្វរសុំអាវុធពី អាមេរិក ដើម្បីព្យាយាមបង្កជម្លោះរវាង រុស្ស៊ី-ណាតូ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


