ព័ត៌មានអន្ដរជាតិ
សំងំនៅជប៉ុន ៦ ខែមកនេះ ដឹងទេ Jack Ma រស់នៅលើផ្ទៃដីទំហំប៉ុនណា?
កាលពីចុងខែវិច្ឆិកាកាសែត Financial Times បានចុះផ្សាយថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសំងំរស់នៅក្នុងតំបន់ជាយក្រុងតូក្យូអស់រយៈពេលជិត ៦ ខែហើយ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានចិនមួយបានរាយការណ៍ផងដែរថា លោក Jack Ma កំពុងរស់នៅក្នុងវីឡាមួយកន្លែងលើផ្ទៃដីជិត ២ គីឡូម៉ែត្រការ៉េនៅតំបន់ Hakone ជាយក្រុងតូក្យូនៃប្រទេសជប៉ុន ។
មហាសេដ្ឋីរូបនេះបានចំណាយពេលជិត ៦ ខែស្នាក់នៅជាមួយគ្រួសាររបស់លោកនៅទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតនៃប្រទេសជប៉ុន រួមទាំងការធ្វើដំណើរជាទៀងទាត់ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ។

កាសែត Financial Times បានចុះផ្សាយបន្ថែមថា លោក Jack Ma ឧស្សាហ៍ទៅលេងក្លឹបដើម្បីជួបជុំសមាជិកឯកជនជាច្រើននៅទីក្រុងតូក្យូ ហើយក៏បានក្លាយជាអ្នកប្រមូលទិញរបស់របរសិល្បៈទំនើបៗថែមទៀតផង ។
គួររំឭកថា កាលពីខែកក្កដាកន្លងទៅ លោក Jack Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីផ្គាប់ចិត្តនិយតករចិន ស្របពេល Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់លោក បានរាយការណ៍ពីកំណើនប្រាក់ចំណូលថេរនៅក្នុងខែសីហាជាលើកដំបូង ខណៈដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីផ្ទុះជំងឺកូវីដ ១៩ ឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AA Stock
ចុចអាន ៖ មកដឹងឲ្យហើយ ថ្លៃចំណាយ និងចំណូលរបស់ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៣ ដល់ ២០២៥
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


