ព័ត៌មានអន្ដរជាតិ
លោក Zelensky នឹងទៅ អាមេរិក ជាដំណើរចេញក្រៅប្រទេសលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាម
សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំជាមួយលោក Joe Biden និងថ្លែងសុន្ទរកថាទៅកាន់សភា។

យោងតាមរបាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំនៅសេតវិមាន អាចរួមមានសេចក្តីប្រកាសពីលោក Biden អំពីកញ្ចប់សព្វាវុធថ្មីសម្រាប់ទីក្រុង កៀវ រួមទាំងមីស៊ីល Patriot ផងដែរ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតក្នុងសង្រ្គាម ដោយបានផ្តល់ជំនួយសរុបប្រមាណ៥០ពាន់លានដុល្លាររួចទៅហើយ រួមទាំងជំនួយផ្នែកសន្តិសុខប្រហែល២០ពាន់លានដុល្លារផងដែរ។

ទន្ទឹមនឹងនេះ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានប្រាប់តំណាងរាស្រ្តនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារទី២០ខែធ្នូថា ពួកគេគួរតែចូលរួមនៅយប់បន្ទាប់។
លោក Zelensky ដែលបានតស៊ូរយៈពេល១០ខែក្នុងសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី បាននិយាយជាញឹកញាប់ទៅកាន់មេដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែត្រឹមតែតាមទូរស័ព្ទ និង Video Conference ប៉ុណ្ណោះ។

កាលពីថ្ងៃអង្គារ លោក Zelensky បានចុះទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅទីក្រុង Bakhmut ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា។ នៅទីនោះ លោកបានហៅទីក្រុងដែលរងការវាយលុកដោយសង្រ្គាមមួយនេះថាជា “បន្ទាយជួរមុខ”។
ដំណើរដោយគ្មានការបញ្ជាក់ជាមុននោះ បានកើតឡើងខណៈវិមានក្រឹមឡាំងប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបមន្ត្រីយោធាជាន់ខ្ពស់នៅថ្ងៃពុធ ដើម្បីថ្លឹងថ្លែងការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ហើយកំណត់គោលដៅសម្រាប់ឆ្នាំក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយ ប្រើកម្លាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


