Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសម្នាក់ទៀតស្លាប់ក្នុងការបះបោរនៅ សហរដ្ឋអាមេរិក

បានផុស

នៅ

CNN បានរាយការណ៍ថា មន្រ្តីប៉ូលិសវិមាន Capitol អាមេរិកម្នាក់ បានស្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រនៅកម្ពុជា) ដោយសារព្រឹត្តិការណ៍ដែលកើតចេញពីការប៉ុនប៉ងបះបោរ ដោយអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មរណភាពរបស់មន្រ្តីរូបនេះគឺជាការស្លាប់ទី៥ដែលត្រូវបានបញ្ជាក់ថា មានជាប់ទាក់ទងនឹងអំពើហិង្សានៅក្នុងទីក្រុង វ៉ាស៊ីនតោនឌីស៊ី។

ស្ត្រីម្នាក់បានស្លាប់កាលពីថ្ងៃពុធក្រោយត្រូវបានគេបាញ់ នៅខាងក្នុងវិមាន Capitol សហរដ្ឋអាមេរិកបន្ទាប់ពីក្រុមបាតុករគាំទ្រលោក Trump ចូលអុកឡុកអគារខណៈស្ត្រីម្នាក់និងបុរសពីរនាក់ទៀតបានស្លាប់កាលពីល្ងាចថ្ងៃពុធដោយសារតែរបួស។

ប៉ូលិស Capitol សហរដ្ឋអាមេរិកកំពុងប្រឈមនឹងប្រតិកម្មរួចទៅហើយព្រោះពួកគេហាក់ដូចជាធូររលុង ធ្វើឲ្យក្រុមបះបោរឆ្លងកាត់រនាំងសន្តិសុខបានយ៉ាងឆាប់រហ័សចូលក្នុងអគារស្របពេលសមាជិកសភានៅខាងក្នុងកំពុងពិភាក្សាគ្នាអំពីលទ្ធផលអង្គបោះឆ្នោតឆ្នាំ២០២០។

យោងតាមសារព័ត៌មាន NBC News បានឲ្យដឹងថា ប្រធានប៉ូលិស Capitol អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងលាលែងពីតំណែងនៅថ្ងៃទី១៦ខែមករាខាងមុខនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ រកឃើញគ្រាប់បែកដែលត្រៀមបំផ្ទុះអំឡុងកុបកម្មនៅវិមាន Capitol​ អាមេរិក

ចុចអាន៖ បោះឆ្នោតអាមេរិក៖ ផ្ទុះកុបកម្មក្នុងទីក្រុង Portland, ឆ្មាំជាតិត្រូវបានដាក់ពង្រាយដើម្បីទប់ទល់ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម