ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅ អាមេរិក (មានវីដេអូ)
បញ្ជាការដ្ឋានតំបន់ភាគខាងកើតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី២៥ខែធ្នូ ខណៈទីក្រុងប៉េកាំង បានស្តីបន្ទោសសហរដ្ឋអាមេរិក និងកោះដែលគ្រប់គ្រងដោយខ្លួនឯងចំពោះការបន្តកើនឡើងភាពតានតឹងនៅក្នុងតំបន់។

អ្នកនាំពាក្យបញ្ជាការដ្ឋាន លោកវរសេនីយ៍ឯក Shi Yi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យោធា បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធវាយប្រហារដោយកម្លាំងអាវុធរួមគ្នា នៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់។
លោកវរសេនីយ៍ឯកបានហៅសមយុទ្ធនេះថា “ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឃុបឃិតគ្នា និងការបង្កហេតុដោយសហរដ្ឋអាមេរិក និងតៃវ៉ាន់”។ លោកបន្ថែមថា PLA នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីចិន មិនបានចង្អុលចំៗចំពោះការញុះញង់របស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែសមយុទ្ធនេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី Joe Biden ចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិសហរដ្ឋអាមេរិកឆ្នាំ ២០២៣។ កញ្ចប់ថវិកាយោធារបស់អាមេរិកសម្រាប់ឆ្នាំសារពើពន្ធ២០២៣ នឹងផ្តល់ទឹកប្រាក់ ១០ពាន់លានដុល្លារជាជំនួយផ្នែកសន្តិសុខ និងការទិញសព្វាវុធសម្រាប់កោះតៃវ៉ាន់។
ក្រសួងការពារជាតិចិនកាលពីថ្ងៃសៅរ៍ បានរិះគន់ច្បាប់នេះ ថាជាទង្វើមួយផ្សេងទៀតដែល ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ហើយបង្កើនហានិភ័យនៃជម្លោះយោធាដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយអំពីការអភិវឌ្ឍនេះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


