ព័ត៌មានអន្ដរជាតិ
អគារប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃត្រូវបិទទ្វារ ក្រោយបុគ្គលិកឆ្លងកូវីដ
អគារប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃឈ្មោះ Maleenon 2 នៅផ្លូវ Rama ទី ៤ ត្រូវបានបិទទ្វារកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុគ្គលិករបស់ខ្លួនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
ពិធីការិនីប៉ុស្តិ៍លេខ ៣ នាង Pitchayatan Chanput នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសបិទអគារទូរទស្សន៍នេះដោយនិយាយថា អ្នករចនាក្រាហ្វិចម្នាក់ដែលធ្វើការនៅជាន់ទី ៥ និងទី ៦ នៃអគារមានជំងឹកូវីដ ១៩ ។
អគារនេះត្រូវបានបិទនៅម៉ោង ១០ យប់ថ្ងៃព្រហស្បតិ៍ ។ បុគ្គលិកនៅជាន់ទាំងពីរត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះ ។ នាងបាននិយាយថា អ្នកទាំងអស់នឹងត្រូវបានធ្វើតេស្តរកជំងឺកូវីដ ១៩ នៅចំណតរថយន្តនៅខាងក្រៅអាគារ ។

កញ្ញា Pitchayatan បាននិយាយថា បុគ្គលិកនៅជាន់ផ្សេងទៀតត្រូវបានគេចាត់ទុកថាមានហានិភ័យទាបនៃការឆ្លង ខណៈនាងបានធ្វើការនៅជាន់ទី ៩ ។
នាងបាននិយាយថា ជណ្តើរយន្តគឺជាកត្តាហានិភ័យនៅក្នុងអគារ ប៉ុន្តែវាត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ ហើយអគារទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃត្រូវបានសម្អាតជាប្រចាំ ហើយការគ្រប់គ្រងមួយចំនួនក៏បានដាក់ចេញនូវគោលការណ៍ធ្វើការងារពីផ្ទះដើម្បីកាត់បន្ថយភាពចង្អៀតនៅកន្លែងធ្វើការ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩,៨៤១ ករណី និងមានអ្នកស្លាប់ ៦៧ នាក់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


