Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បណ្ដេញឧបនាយករដ្ឋមន្ត្រី ចេញពីការិយាល័យនយោបាយបក្ស​កុម្មុយនិស្ត

បានផុស

នៅ

គណបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃសុក្រ បានបណ្ដេញឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ដែលទទួលបន្ទុកកិច្ចការគោលនយោបាយការបរទេស ចេញពីការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សរបស់ខ្លួន ចំពេលមានការបង្ក្រាបជាបន្តបន្ទាប់លើរឿងអាស្រូវពុករលួយទាក់ទងនឹងជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pham Binh Minh ជាអ្នកទទួលខុសត្រូវចំពោះរឿងអាស្រូវពុករលួយដែលទាក់ទងនឹងជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលរស់នៅក្រៅប្រទេស អំឡុងពេលការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ។ មន្ត្រីរូបនេះត្រូវបានចោទប្រកាន់ថា ទទួលសំណូកពីអ្នកដំណើរមួយចំនួនក្នុងការឡើងជើងហោះហើរមកប្រទេសវៀតណាមវិញ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា នៅថ្ងៃដដែលនោះ គណៈកម្មាធិការមជ្ឈិមបក្ស ក៏បានបោះឆ្នោតដកសមាជិកភាពឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ផងដែរ ខណៈមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

លោក Vu Duc Dam (ឆ្វេង) និងលោក Pham Binh Minh (ស្ដាំ)

គួរបញ្ជាក់ថា លោក Pham Binh Minh វ័យ ៦៣ ឆ្នាំគឺជាអ្នកការទូតជើងចាស់មួយរូប ដែលបានចូលបម្រើការនៅក្រសួងការបរទេសវៀតណាមក្នុងឆ្នាំ ១៩៨១ ។ បន្ទាប់មកគាត់បានកាន់តំណែងជាច្រើនក្នុងវិស័យការទូត មុនពេលក្លាយជាអនុរដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ២០០៧ និងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ២០១១ ។ ក្រោយលោក Minh បានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ ២០១៣ ជាមុខតំណែងដែលលលោកបានកាន់អស់រយៈពេល ៩ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ តុលាការ មីយ៉ាន់ម៉ា បិទបញ្ចប់សវនាការសម្រេចឲ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម