ព័ត៌មានអន្ដរជាតិ
មេបញ្ជាការ រុស្ស៊ី រងការរិះគន់ចាស់ដៃ ក្រោយបណ្ដោយឲ្យ អ៊ុយក្រែន បាញ់សម្លាប់ទាហានច្រើននាក់
មេបញ្ជាការយោធារបស់រុស្ស៊ីកំពុងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតបាញ់ចេញពីប្រព័ន្ធ HIMARS ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ពីសំណាក់កងកម្លាំងអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ីរាប់សិបនាក់កាលពីចុងសប្តាហ៍មុន ។

មន្ត្រីមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានថ្កោលទោសមេបញ្ជាការដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ចំពោះការផ្ដល់សន្តិសុខមិនគ្រប់គ្រាន់ ខណៈក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏រួមមានលោក Sergei Mironov អតីតប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីផងដែរ ។
មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk បានបំផ្លាញបន្ទាយទាហានបណ្តោះអាសន្ន ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារនេះបានកើនឡើងដល់ ៨៩ នាក់ ។

មន្ត្រីទាំងនោះបានស្តីបន្ទោសទាហានរបស់ខ្លួនចំពោះការប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានការអនុញ្ញាត ទើបធ្វើឲ្យកងកម្លាំងអ៊ុយក្រែនចាប់បានសញ្ញា និងបើកការបាញ់ផ្លោងដោយឥតសំចៃដៃបែបនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស លោកឧត្តមសេនីយ៍ឯក Igor Konashenkov បានឲ្យដឹងថា នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលអូសបន្លាយ ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនយន្តហោះដ្រូន រុស្ស៊ី ដែល អ៊ុយក្រែន បាញ់ទម្លាក់ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


