Trump ប្រកាសមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ Joe Biden
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Trump ប្រកាសមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ Joe Biden

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃសៅរ៍ទី៩ខែមករានេះថា លោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅថ្ងៃទី២០ខែមករាទេ ដែលការអះអាងនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកប្តេជ្ញាថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបាននិយាយថា មានការពិភាក្សាគ្នានៅឯសេតវិមាន អំពីការចាកចេញរបស់លោក Trump ពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៩ខែមករា។ ប្រភពដដែលនិយាយថា លោកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាន Florida របស់ខ្លួន។

មុនពេល Twitter បិទគណនីជាអចិន្ត្រៃយ៍ លោក Trump បានសរសេរថា “ចំពោះអ្នកទាំងអស់ដែលបានសួរ ខ្ញុំនឹងមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២០ខែមករានេះទេ”។

លោក Trump ក៏មិនបានផ្តល់តម្រុយណាមួយអំពី ថាតើលោកនឹងចំណាយពេលប៉ុន្មានម៉ោងចុងក្រោយរបស់លោកបែបណានៅក្នុងការិយាល័យ ហើយលោកនឹងក្លាយជាប្រធានាធិបតីដំបូងបង្អស់ចាប់តាំងពីលោក Andrew Johnson មក ដែលមិនបានចូលរួមការស្បថចូលកាន់អំណាចរបស់អ្នកស្នងតំណែង។

តាមប្រពៃណី ប្រធានាធិបតីផុតអាណត្តិនិងអាណត្តិថ្មី ត្រូវធ្វើដំណើរទៅកាន់វិមានកាពីតូលអាមេរិករួមគ្នា សម្រាប់ពិធីនេះដែលជានិមិត្តរូបនៃការផ្ទេរអំណាចដោយសន្តិភាពរបស់ប្រទេសជាតិ។

ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូលរយៈពេលជាច្រើនម៉ោង ខណៈពេលសមាជិកសភាកំពុងរាប់សំឡេងអង្គបោះឆ្នោតដែលបញ្ជាក់ពីជ័យជម្នះរបស់លោក Biden។

លោក Biden នឹងក្លាយជាប្រធានាធិបតីនៅពេលថ្ងៃត្រង់ថ្ងៃទី២០ខែមករាដោយមិនគិតពីផែនការរបស់លោក Trump ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​បន្សល់ទុក​រាប់ពាន់​ឆ្នាំ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ អាច​បញ្ចៀស​បាន​នូវ​គ្រោះ​ទឹកជំនន់​យ៉ាង​មាន​ប្រសិទ្ធភាព

ព័ត៌មានជាតិ១៦ នាទី មុន

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ​ហ៊ាន​ក្លែង​ឯកសារ​និង​ចេញ​សែក​អត់លុយ

ព័ត៌មានជាតិ១៧ នាទី មុន

ការនេសាទហួសកម្រិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជលផល អាងទន្លេមេគង្គក្រោម

ព័ត៌មានជាតិ៤២ នាទី មុន

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ១ ម៉ោង មុន

តើអ្នកណាជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services