ព័ត៌មានអន្ដរជាតិ
លោក Biden ចាប់ផ្ដើមលេង TikTok ដើម្បីទាញសន្លឹកឆ្នោតគាំទ្រពីយុវជន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីចុងសប្ដាហ៍កន្លងទៅបានចាប់ផ្ដើមលេងកម្មវិធី TikTok ដើម្បីទាញសំឡេងគាំទ្រពីសំណាក់យុវជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១២ ខែកុម្ភៈ ។

ទើបតែបង្កើតបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែគណនី TikTok របស់លោកប្រធានាធិបតីដែលមានឈ្មោះ @bidenhq មានអ្នកចុចតាមដានប្រមាណ ៧៦,៨០០ នាក់ហើយ ខណៈវីដេអូដំបូងដែលក្រុមការងាររបស់លោកបង្ហោះមានរយៈពេល ២៧ វិនាទីបង្ហាញពីការឆ្លើយសំណួរមួយចំនួន រាប់ចាប់ពីរឿងនយោបាយដល់វិស័យកីឡាអាមេរិក ទទួលបានអ្នកទស្សនាជិត ៧ លាននាក់ ។
ទោះយ៉ាងណា ក៏មានមតិរិះគន់ទៅលើលោកប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះផងដែរចំពោះការសម្រេចចិត្តលេងកម្មវិធី TikTok ដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ ដោយសារតែកាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោក Biden បានហាមប្រាមមន្ត្រីទាំងអស់មិនឲ្យប្រើប្រាស់កម្មវិធីកម្សាន្តមួយនេះឡើយ ដោយសារតែការភ័យខ្លាចគំរាមកំហែងដល់សន្តិសុខជាតិ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកមិនអាចហារស្ដីជំនួសក្រុមអ្នកធ្វើយុទ្ធនាការរបស់លោក Biden នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា វត្តមានរបស់លោកប្រធានាធិបតីនៅលើ TikTok គឺមិនពាក់ព័ន្ធនឹងក្ដីព្រួយបារម្ភផ្នែកសន្តិសុខជាតិនោះឡើយ ។
គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់កម្មវិធីលេងកម្សាន្ត TikTok ប្រមាណជា ១៥០ លាននាក់ហើយភាគច្រើនជាយុវវ័យ ទើបជំរុញឲ្យក្រុមអ្នកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បង្កើតគណនីនេះឡើង ដើម្បីទាញសំឡេងគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


