ព័ត៌មានអន្ដរជាតិ
Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍
ក្រុមហ៊ុន Twitter Inc បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនបានបិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍ ដោយសារតែហានិភ័យនៃការញុះញង់អំពើហិង្សាបន្ថែមទៀត។

Twitter និយាយថា “បន្ទាប់ពីបានពិនិត្យយ៉ាងដិតដល់លើការបង្ហោះនាពេលថ្មីៗពីគណនី @realDonaldTrump និងបរិបទជុំវិញពួកគេ យើងបានផ្អាកគណនីនេះជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត”។
រឿងនេះបានកើតឡើង បន្ទាប់ពី Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបិទគណនីរបស់លោកប្រធានាធិបតី Donald Trump រយៈពេល១២ម៉ោងជាបណ្តោះអាសន្នហើយបានព្រមានជាលើកដំបូងថា ខ្លួនអាចនឹងបិទជាអចិន្ត្រៃយ៍តែម្តង។

ក្រុមហ៊ុននិយាយថា ការបិទជាបណ្តោះអាសន្ននេះគឺឆ្លុះបញ្ចាំងពីការរំលោភបំពានលើច្បាប់របស់ Twitter ដោយលោក Trump។
លោក Donald Trump ក៏ត្រូវបានរារាំងមិនឲ្យប្រើប្រាស់ Facebook និង Instagram ដោយគ្មានកំណត់ពេលផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ភរិយាលោក Obama ជំរុញឲ្យ Facebook និង Twitter ហាមឃាត់គណនីរបស់ Trump ជារៀងរហូត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


