ព័ត៌មានអន្ដរជាតិ
ទាហាន អាមេរិក ចាប់ផ្ដើមចេញបេសកកម្មទៅសង់កំពង់ផែនៅ ហ្គាហ្សា
នាវាកងទ័ពជើងទឹកអាមេរិកចំនួន ៤ គ្រឿងជាមួយនឹងទាហានប្រហែល ១០០ នាក់ និងដឹកឧបករណ៍ចាំបាច់សម្រាប់សាងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរហ្គាហ្សាសម្រាប់ការផ្តល់ជំនួយជាបន្ទាន់ បានចាកចេញពីមូលដ្ឋានមួយកន្លែងក្នុងរដ្ឋ Virginia ហើយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១៣ ខែមីនា ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផែនការសាងសង់កំពង់ផែបណ្តោះអាសន្នក្នុងអំឡុងពេលសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីសប្តាហ៍មុន ដែលក្នុងនោះលោកប្រធានាធិបតីក៏បានប្រាប់អ៊ីស្រាអែលអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងទឹកដីដែលកំពុងត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះ ។
កាលពីថ្ងៃអង្គារ នាវាខ្នាតយក្សពណ៌ប្រផេះដែលគេស្គាល់ថាជា នាវាដឹកជញ្ជូនជំនួយ បានធ្វើដំណើរចេញពីផែ Langley-Eustis និងអមពីក្រោយដោយនាវាតូចៗចំនួន ៣ គ្រឿងដែលគ្រោងនឹងធ្វើដំណើរប្រហែល ៣០ ថ្ងៃទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតសម្រាប់បេសកកម្មសាងសង់កំពង់ផែ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ។

មន្ត្រីអាមេរិកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែទាហានអាមេរិកនឹងចូលទៅជិតតំបន់ឆ្នេរដែលរងការគំរាមគំហែង ព្រោះត្រូវបោះយុថ្កាទៅច្រាំងដើម្បីសាងសង់ផែ ទោះបីមិនទាន់មានបទឈប់បាញ់ក៏ដោយ ។
ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា បទឈប់បាញ់ត្រូវតែមានដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា និងដើម្បីឲ្យដៃគូមនុស្សធម៌ចែកចាយជំនួយសង្គ្រោះជីវិតបានដោយសុវត្ថិភាពនៅទូទាំងតំបន់ហ្គាហ្សាតាមទំហំដែលត្រូវការ ។

គួរបញ្ជាក់ថា ចំនួនជំនួយដែលនាំចូលទៅក្នុងហ្គាហ្សាតាមឡានដឹកទំនិញបានធ្លាក់ចុះ ក្នុងអំឡុងពេល ៥ ខែនៃសង្រ្គាម ហើយតំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំសង្កូវយ៉ាងធ្ងន់ធ្ងរ ខណៈសហរដ្ឋអាមេរិកក៏បានទម្លាក់ជំនួយតាមអាកាសជាបន្តបន្ទាប់ក្នុងខែនេះផងដែរ ប៉ុន្តែចំនួនមនុស្សដែលត្រូវការស្បៀងអាហារក្នុងតំបន់ហ្គាហ្សា គឺមានច្រើនជាងការផ្តល់ជំនួយនេះទៅទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


