Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្តេជ្ញាថា នឹងផ្តល់យុត្តិធម៌ដល់នារីបម្រើការតាមយន្តហោះកញ្ញា Christine Dacera។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។

លោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ។

កញ្ញា Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងអាងងូតទឹកនៅឯសណ្ឋាគារ Makati បន្ទាប់ពីពិធីជប់លៀង ជាមួយមិត្តភក្តិរបស់នាងនៅយប់ឆ្លងឆ្នាំ។

បីនាក់ក្នុងចំណោមអ្នកដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ត្រូវបានដោះលែងកាលពីថ្ងៃពុធតាមបញ្ជារបស់រដ្ឋអាជ្ញាក្រុង Makati ដែលបានកត់សម្គាល់ថា ភស្តុតាងបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីកំណត់ថា តើវាជាករណីរំលោភសេពសន្ថវៈពិតមែនឬក៏អត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Filipino Times

ចុចអាន៖ នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម