ព័ត៌មានអន្ដរជាតិ
Trump ប្រកាសមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ Joe Biden
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃសៅរ៍ទី៩ខែមករានេះថា លោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅថ្ងៃទី២០ខែមករាទេ ដែលការអះអាងនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកប្តេជ្ញាថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី។

ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបាននិយាយថា មានការពិភាក្សាគ្នានៅឯសេតវិមាន អំពីការចាកចេញរបស់លោក Trump ពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៩ខែមករា។ ប្រភពដដែលនិយាយថា លោកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាន Florida របស់ខ្លួន។
មុនពេល Twitter បិទគណនីជាអចិន្ត្រៃយ៍ លោក Trump បានសរសេរថា “ចំពោះអ្នកទាំងអស់ដែលបានសួរ ខ្ញុំនឹងមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២០ខែមករានេះទេ”។

លោក Trump ក៏មិនបានផ្តល់តម្រុយណាមួយអំពី ថាតើលោកនឹងចំណាយពេលប៉ុន្មានម៉ោងចុងក្រោយរបស់លោកបែបណានៅក្នុងការិយាល័យ ហើយលោកនឹងក្លាយជាប្រធានាធិបតីដំបូងបង្អស់ចាប់តាំងពីលោក Andrew Johnson មក ដែលមិនបានចូលរួមការស្បថចូលកាន់អំណាចរបស់អ្នកស្នងតំណែង។
តាមប្រពៃណី ប្រធានាធិបតីផុតអាណត្តិនិងអាណត្តិថ្មី ត្រូវធ្វើដំណើរទៅកាន់វិមានកាពីតូលអាមេរិករួមគ្នា សម្រាប់ពិធីនេះដែលជានិមិត្តរូបនៃការផ្ទេរអំណាចដោយសន្តិភាពរបស់ប្រទេសជាតិ។

ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូលរយៈពេលជាច្រើនម៉ោង ខណៈពេលសមាជិកសភាកំពុងរាប់សំឡេងអង្គបោះឆ្នោតដែលបញ្ជាក់ពីជ័យជម្នះរបស់លោក Biden។
លោក Biden នឹងក្លាយជាប្រធានាធិបតីនៅពេលថ្ងៃត្រង់ថ្ងៃទី២០ខែមករាដោយមិនគិតពីផែនការរបស់លោក Trump ឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


