ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងធ្លាក់ជ្រោះនៅខេត្តសុផាន់បុរីស្លាប់ភ្ញៀវទេសចរថៃ ១៨ នាក់
អ្នកទេសចរថៃចំនួន ១៨ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តធ្លាក់ចូលក្នុងជ្រោះ ជម្រៅប្រមាណ ២០ ម៉ែត្រ កាលពីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅកំណាត់ផ្លូវចង្កេះភ្នំក្នុងស្រុកដានឆាង ខេត្តសុផាន់បុរី ប្រទេសថៃ។

ភ្លាមៗនោះដែរ ទាំងកម្លាំងយោធា ក៏ដូចជាក្រុមប្រជាពលរដ្ឋ និងតម្រួតប្រចាំតំបន់បានប្រើប្រាស់ខ្សែដើម្បីចុះទៅក្រោមប្រមូលសព និងបានប្រើប្រាស់រថយន្តស្ទូចធុន ២៥ តោន ដើម្បីលើករថយន្តក្រុងនោះឡើងមកខាងលើ ដោយឡែកអ្នកបើកបរបានបើកទ្វារលោតនៅក្នុងជម្រៅប្រហែល១០ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយពេលត្រួតពិនិត្យ នៅក្នុងរថយន្តនោះមានភ្ញៀវទេសចរសរុបចំនួន ១៨ នាក់ បានស្លាប់ទាំងអស់ ដែលបញ្ហានេះ បានបង្កឱ្យមានភាពសោកសង្រែងយ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងសាច់ញាតិដែលបានមកទទួលយកសពទៅធ្វើបុណ្យ។សមត្ថកិច្ចបានអះអាងថា នឹងធ្វើការសាកសួរអោយដឹងពីមូលហេតុ នៅពេលដែលអ្នកបើកបរដឹងខ្លួន ព្រោះបើតាមការសិក្សាអំពីប្រវត្តិ គឺអ្នកបើកបរបានបើករថយន្តជាង២០ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីសោះឡើយ។

តែបើតាមការនិយាយតៗគ្នាទៅលើជំនឿអរូបីយ៍ គឺគេបានផ្តោតទៅលើរូបថតមួយសន្លឹកដែលភ្ញៀវទេសចរទាំងអស់ បានថតទុកជាអនុស្សាវរីយ៍នៅមុខរូបសំណាកព្រះបដិមាករ មុនចេញដំណើរ ដែលថតជាប់តែជើងព្រះបដិមា មិនបានជាប់រូបអោយពេញលេញ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


