ព័ត៌មានអន្ដរជាតិ
Molave ជាព្យុះខ្លាំងក្លាបំផុតក្នុងប្រទេសសាស្ត្រវៀតណាម ២០ ឆ្នាំចុងក្រោយ
គិតត្រឹមថ្ងៃពុធនេះ ព្យុះកំណាច Molave កាន់តែវាយប្រហារធ្ងន់ធ្ងរទៅលើប្រទេស និងប្រជាជនវៀតណាម នៅឯតំបន់ភាគកណ្តាល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់ និងជាងមួយលាននាក់ រងផលប៉ះពាល់។

ព្យុះ Molave ចាប់ផ្តើមវាយប្រហារប្រទេសវៀតណាម ចាប់តាំងពីថ្ងៃអង្គារ៍ ដោយពលរដ្ឋវៀតណាមជិត ៦សែននាក់ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់កន្លែងមានសុវត្ថិភាព។
យោងតាមប្រភពពីទូរទស្សន៍រដ្ឋវៀតណាម ព្យុះ Molave ត្រូវចាត់ទុកជាព្យុះខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ រយៈពេល ២០ឆ្នាំចុងក្រោយ គឺខ្លាំងជាងព្យុះដំរី ដែលវាយប្រហារវៀតណាម កាលពីឆ្នាំ ២០១៧ ដែលសម្លាប់មនុស្សច្រើនជាង ១០០នាក់ និងខូតខាតទ្រព្យសម្បត្តិសរុបជិត ១ពាន់លានដុល្លារ។

សាលារៀនជាច្រើនត្រូវបានបិទ ខណៈអាកាសយានដ្ឋានក្នុងខេត្តជាច្រើនដែលកំពុងរងគ្រោះដោយព្យុះ Molave ត្រូវអាជ្ញាធរប្រកាសឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
អត្ថបទពាក់ព័ន្ធ៖
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


