ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជួយ មីយ៉ាន់ម៉ា បើកកន្លែងសិក្សាអប់រំថ្នាក់ថាមពលនុយក្លេអ៊ែរ
ប្រទេសមីយ៉ាន់ម៉ាបានបើកមជ្ឈមណ្ឌលសិក្សាអប់រំថ្នាក់ថាមពលនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ដោយមានជំនួយពីរុស្ស៊ី ចាប់តាំងពីរដ្ឋប្រហារយោធាកាលពី ២ ឆ្នាំមុនមក ខណៈទំនាក់ទំនងទាំងនេះត្រូវបានគេរំពឹងថា នឹងកាន់តែស៊ីជម្រៅតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលមួយនេះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មជ្ឈមណ្ឌលព័ត៌មានបច្ចេកវិទ្យានុយក្លេអ៊ែរត្រូវបានបញ្ចប់ការសាងសង់ជាផ្លូវការនៅទីក្រុងយ៉ាំងហ្គោន ខណៈក្នុងពិធីបើកសម្ពោធនោះដែរ ក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ Min Aung Hlaing រួមជាមួយនឹងលោក Alexey Likhachev អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី ។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខានៅឯវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ខណៈមជ្ឈមណ្ឌលនេះ នឹងបម្រើសម្រាប់ការសិក្សាអប់រំដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីថាមពលនុយក្លេអ៊ែរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ទៀតថា មីយ៉ាន់ម៉ាគ្រោងនឹងសាងសង់រ៉េអាក់ទ័រស្រាវជ្រាវតូចមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយប្រទេសនេះក៏មានគោលបំណងប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងវិស័យជាច្រើនផងដែរដូចជា ការស្រាវជ្រាវវិទ្យសាស្រ្ត ការផលិតថ្នាំពេទ្យ ស្បៀងអាហារ រួមទាំងការផលិតថាមពលនុយក្លេអ៊ែរផងដែរ ខណៈរុស្ស៊ីត្រូវបានគេរំពឹងថា នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសទាំងនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រញ្ជួយដីនៅ តួកគី, អ៊ុយក្រែន ផ្ដល់ជំនួយក្នុងការរុករក ខណៈ រុស្ស៊ី ចូលរួមរំលែកទុក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ


