Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត​មួយចំនួនរបស់​ចិន ​អនុញ្ញាតឲ្យសុំច្បាប់​ឈប់សម្រាក​រៀប​ការ ​ដល់ទៅ​៣០​ថ្ងៃ​ ដើម្បី​ជំរុញ​អត្រា​កំណើត (មានវីដេអូ)

បានផុស

នៅ

សារព័ត៌មាន People’s Daily Health របស់បក្សកុម្មុយនិស្តចិន បានចុះផ្សាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ខេត្តមួយចំនួនរបស់ប្រទេសចិន កំពុងផ្តល់ការឈប់សម្រាកសម្រាប់គូស្នេហ៍ថ្មីថ្មោងចំនួន៣០ថ្ងៃ ក្នុងក្តីសង្ឃឹមលើកទឹកចិត្តដល់ការរៀបអាពាហ៍ពិពាហ៍ និងជំរុញអត្រាកំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសុំច្បាប់រៀបអាពាហ៍ពិពាហ៍ដែលមានប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសចិនគឺ ៣ថ្ងៃ ប៉ុន្តែខេត្តនានាអាចកំណត់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែមទៀត ចាប់ពីខែកុម្ភៈទៅ។

យោងតាមកាសែត People’s Daily Health, ខេត្ត Gansu ភាគពាយព្យ និងខេត្តផលិតធ្យូងថ្ម Shanxi ឥឡូវនេះផ្តល់ពេល ៣០ថ្ងៃ ខណៈទីក្រុង សៀងហៃ ផ្តល់១០ថ្ងៃនិងស៊ីឈួន ត្រឹម៣ថ្ងៃប៉ុណ្ណោះ។ 

លោក Yang Haiyang ព្រឹទ្ធបុរសនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គមនៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច Southwestern បាននិយាយថា “ការពង្រីករយៈពេលឈប់សម្រាករៀបអាពាហ៍ពិពាហ៍ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនអត្រាមានកូន”។

លោកនិយាយថា “ការពង្រីករយៈពេលឈប់សម្រាកអាពាហ៍ពិពាហ៍ គឺជារឿងសំខាន់នៅក្នុងខេត្ត-ក្រុងមួយចំនួនដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយឺត”។

យោងតាមទិន្នន័យផ្លូវការ ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍។ កាលពីឆ្នាំមុន ប្រទេសចិនបានកត់ត្រាអត្រាកំណើតទាបបំផុតមិនធ្លាប់មានសោះ គឺ៦.៧៧កំណើតក្នុង ១ពាន់នាក់។

ការធ្លាក់ចុះនេះគឺជាលទ្ធផលនៃគោលនយោបាយ “កូនមួយ” ដែលដាក់ចេញនៅចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥ និងការកើនឡើងនៃថ្លៃចំណាយលើការអប់រំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៣ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ

Sokha Hotels

ព័ត៌មានពេញនិយម