ព័ត៌មានអន្ដរជាតិ
UN បោះឆ្នោតថ្កោលទោសរុស្ស៊ី និងតម្រូវឲ្យដកទ័ពចេញពី អ៊ុយក្រែន (មានវីដេអូ)
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីសម្រេច ដែលទាមទារឲ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន និងបញ្ចប់ការប្រយុទ្ធគ្នា ពោលគឺមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបើកការវាយលុក។

សេចក្តីសម្រេចនេះ បានបញ្ជាក់ជាថ្មីអំពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយថែមទាំងបានជំរុញឲ្យមានសន្តិភាពដ៏ទូលំទូលាយយូរអង្វែងផងដែរ។
ប្រទេសចំនួន១៤១បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ខណៈ៣២អនុបវាទ រីឯប្រទេសចំនួន៧ រួមទាំងរុស្ស៊ីផងដែរនោះ បានបោះឆ្នោតប្រឆាំងនឹង។

ការបោះឆ្នោតនេះបង្ហាញថា មួយឆ្នាំបន្ទាប់ពីសង្រ្គាមផ្ទុះឡើង ប្រទេសភាគច្រើននៅជុំវិញពិភពលោកនៅតែមានការរំខានយ៉ាងខ្លាំងចំពោះការលុកលុយរបស់រុស្ស៊ី ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស”។
នៅឯការបោះឆ្នោតចុងក្រោយរបស់ UNGA អំពីសង្គ្រាមកាលពីខែតុលាឆ្នាំមុន ប្រទេសចំនួន ១៤៣ បានគាំទ្រសេចក្តីសម្រេចថ្កោលទោសរុស្ស៊ី ចំពោះការកាត់បញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន។ ក្នុងឱកាសនោះ ប្រទេសចំនួន ៣៥ បានអនុបវាទ ហើយប្រទេសចំនួន ៥ រួមទាំងរុស្ស៊ីផងដែរ បានបោះឆ្នោតប្រឆាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ុយក្រែន មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅ UN ក្នុងខែកុម្ភៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


