ព័ត៌មានអន្ដរជាតិ
ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃប្រារព្ធខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសថៃបានរៀបចំពិធីគម្រប់ខួប ១ឆ្នាំនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលមានការចូលរួមពីពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសថៃផងដែរ ដោយពួកគេបានរៀបចំពិធីនៅមុខស្ថានទូតអ៊ុយក្រែនមុនពេលហែក្បួនទៅកាន់ទីលានលំភីនី (Lumpini) នៅពេលព្រឹក។

ក្រៅពីនេះក៏នៅមានសកម្មភាពដទៃទៀតនៅពេលរសៀលផងដែរ ដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសថៃ ស្ថានទូតស៊ុយអែតប្រចាំប្រទេសថៃ តាងនាមជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប រួមគ្នាជាមួយស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃ បានរៀបចំព្រឹត្តិការណ៍ (12 Moments for Ukraine) ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈនេះ ដែលជាខួប ១ឆ្នាំនៃភាពរងទុក្ខវេទនារបស់មនុស្សលោក បន្ទាប់ពីការលុកលុយឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងគោលបំណងដើម្បីបង្ហាញពីផលប៉ះពាល់មនុស្សធម៌ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ BBC Thai
ចុចអាន៖ បាញ់សម្លាប់អ្នកសារព័ត៌មាននៅរដ្ឋ Florida ខណៈកំពុងរាយការណ៍ពីករណីឃាតកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


