Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កត់ត្រាអ្នកស្លាប់ដោយសារកូវីដលើកដំបូងចាប់តាំងពីខែឧសភា

បានផុស

នៅ

នៅថ្ងៃនេះ ប្រទេសចិនបានរាយការណ៍ពីការស្លាប់លើកដំបូង ដោយសារវីរុសកូរ៉ូណាចាប់តាំងពីខែឧសភាមក ខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង១០ខែមកនេះ។

ការស្លាប់ចុងក្រោយដែលជាលើកដំបូងក្នុងរយៈពេល៨ខែ បានកើតឡើងក្នុងខេត្ត Hebei កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្តល់ដោយគណៈកម្មការសុខភាពជាតិទេ។

ប្រទេសចិនកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះខណៈអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុង Wuhan ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃជំងឺរាតត្បាតនេះ។

ការកើនឡើងករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ ចាប់តាំងពីថ្ងៃទី៥ខែមីនាមក ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការឆ្លងចំនួន១៣៨ករណីបើប្រៀបធៀបទៅនឹង១១៥ករណីកាលពីម្សិលមិញ។

ការឆ្លងនៅក្នុងខេត្ត Heilongjiang ភាគឦសានបានកើនឡើងជិតមួយគុណនឹងបី ដែលនេះបានគូសបញ្ជាក់ពីការគំរាមកំហែងកាន់តែខ្លាំង មុនថ្ងៃបុណ្យចូលឆ្នាំចិននៅថ្ងៃទី១២ខែកុម្ភៈ។

គណៈកម្មការបាននិយាយថា ១២៤នៃករណីថ្មីគឺជាការឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមាន៨១ករណីត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Hebei និង៤៣ករណីនៅក្នុងខេត្ត Heilongjiang។

Heilongjiang ដែលមានប្រជាជនជាង៣៧លាននាក់ បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្នកាលពីថ្ងៃពុធ ដោយបញ្ជាឲ្យប្រជាជនកុំចាកចេញពីខេត្តលើកលែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន បិទទីក្រុងចំនួន៤ បន្ទាប់ពីផ្ទុះការឆ្លងកូវីដខ្លាំងបំផុតក្នុងរយៈពេល៥ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម