សន្តិសុខសង្គម
មន្ត្រីជំនាញកំពុងស្រាវជ្រាវរកអ្នកផ្សព្វផ្សាយកៀរគរសប្បុរសជនយកបច្ច័យចូលបុណ្យសពនាយទាហានដែលបាត់បង់ជីវិតក្នុងន័យឆបោក
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បាននិងកំពុងធ្វើការកំណត់ និងស្រាវជ្រាវរកគណនី ឬទំព័រហ្វេកមួយចំនួន ដែលផ្សព្វផ្សាយកៀរគរសប្បុរសជនឲ្យចូលរួមជាបច្ច័យបុណ្យសពនាយទាហានដែលបាត់បង់ជីវិត ក្នុងព្រឹត្តិការប៉ះទង្គិចគ្នារវងកងទ័ពថៃ និងកម្ពុជា ក្នុងន័យឆបោក ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
ការប្រកាសលើចំណាត់ការនេះ បន្ទាប់ពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញមានការផ្សព្វផ្សាយតាមគណនីបណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្នុងការកៀរគរសប្បុរសជនចូលរួមជាបច្ច័យជូនដល់គ្រួសារនៃសពកងទ័ពម្នាក់ដែលពលីជីវិត និងកៀរគរថវិកាពីសប្បុរសជនឲ្យចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវថាតើគណនី ឬទំព័រហ្វេកណាខ្លះ ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរករថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


