ព័ត៌មានជាតិ
ទោះបីភ្លៀងបន្តធ្លាក់ កងវិស្វកម្មពុះពារបន្តសាងសង់ផ្លូវក្រវាត់ព្រំដែន នៅទិសរតនគិរី
ទោះបីស្ថិតក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃក្តី កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ប្រចាំទិសរតនគិរី បាននឹងកំពុងមមាញឹក អនុវត្តន៍ការងារតាមគោលដៅនីមួៗ ក្នុងការសាងសង់ផ្លូវក្រវាត់ព្រំដែន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យបានតាមលក្ខណៈបច្ចេកទេសសំណង់ ទាំងគុណភាពរឹងមាំ និងមានសោភ័ណភាព។

ចាប់ពីចុងខែ ឧសភា ឆ្នាំ២០២៥ ជារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ដែលនឹងធ្វើឱ្យដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែនទៅតំបន់កន្ទុយនាគជួបបញ្ហាប្រឈម ដោយសារភូមិសាស្រ្តដែលនឹងត្រូវសាងសង់ផ្លូវ និង ស្ពាន មានដីបាក់ស្រុតចុះតាមចង្កេះភ្នំ។ ទោះបីជាយ៉ាងណា កងវិស្វកម្មប្រចាំទិសរតនគិរី នៅតែបន្តពុះពារ សម្រេចតាមផែនការរបស់ថ្នាក់ដឹកនាំ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យមានភាពរឹងមាំ ជារបងការពារជាតិមាតុភូមិ។
លោក ដា ភារម្យ ជាកងកម្លាំងវិស្វកម្មនៅតំបន់នោះបានប្រាប់ថា ទោះបីភ្លៀងបន្តធ្លាក់ ប៉ុន្តេក្រុមការងារ កំពុងមមាញឹកធ្វើការងារ ដើម្បីបញ្ចប់ពីផែនការកំណត់ ពីបង្គោលមួយទៅបង្គោលមួយទៀ។ លោកថា ថ្វីត្បិតមានភ្លៀងធ្លាក់ជោគជាំនារដូវវស្សា បង្កជាផលរំខានខ្លះៗ ជាពិសេសនៅតាមការដ្ឋានសំណង់មុខទឹក ដែលតែងតែជួបបញ្ហាជំនន់ទឹកភ្លៀង ក៏ដូចជាផលលំបាកក្នុងការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់ទឹកហូរ កាត់ព្រៃ និងជ្រលងភ្នំ ក៏ក្រុមការងារនៅតែបន្តសកម្មភាពសាងសង់ផ្លូវឥតឈប់ឈរ ។

លោកបន្តថា៖« ផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង មានម្ងាយមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឬបួនគីឡូម៉ែត្រពីខ្សែព្រំដែន ខណៈផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែន ដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម១០ ទៅ ៣០ម៉ែត្រ ពីបង្គោលព្រំដែនប៉ុណ្ណោះ» ។
សូមជម្រាបថា សមិទ្ធផលផ្លូវក្រវាត់ព្រំដែន គឺជាសរសៃឈាមតភ្ជាប់យ៉ាងសំខាន់ពីតំបន់ព្រំដែនទៅកាន់តំបន់នានាក្នុងប្រទេស និងជាការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ពិសេសផ្លូវទិសរតនគិរី ក៏បានជួយសម្រួលដល់ជនជាតិដើមភាគតិច នៅត្រង់កន្ទុយនាគ ដែលពីមុនមកធ្លាប់ជាទីកន្លែងសមរភូមិប្រយុទ្ធគ្នា ខ្ទេចខ្ទីដោយសារសង្គ្រាម មិនទាន់មានផ្លូវធ្វើដំណើរទៅធ្វើស្រែចម្ការ និងដឹកជញ្ជូនដំណាំកសិកម្ម ទៅលក់នៅទីផ្សារឡើយ។

ដោយអនុវត្តតាមបទបញ្ជារពីប្រមុខរដ្ឋាភិបាល កងវិស្វកម្មបានជួសជុលផ្លូវដែលរងការខូចខាត និងបានសាងសង់បន្តបានប្រវែងជាង ៣០ គីឡូម៉ែត្រគឺទៅដល់បង្គោលព្រំដែនលេខ ៩ ឆ្ពោះទៅតំបន់កន្ទុយនាគ។
ខេត្តរតនគិរី បានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសប្រទេសឡាវរវាងពីឆ្នាំ២០១៥ ដល់២០២២ បានប្រវែង ១៧៩.២ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ ពីបង្គោលលេខ ០ (កន្ទុយនាគ) រហូតដល់បង្គោល ៣០ (ច្រកអូរយ៉ាដាវ)។ ដោយឡែកចាប់ពីបង្គោលលេខ ៣១ ដល់បង្គោលលេខ ៤០ ព្រំប្រទល់ខេត្តមណ្ឌលគិរីនៅកំពុងចរចាដោះស្រាយនៅឡើយ៕
អត្ថបទ៖ ខៀវ ចាប
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


