ជីវិតកម្សាន្ដ
Angelababy ត្រូវអ្នកគ្រប់គ្រងស្តីបន្ទោសតាមផ្លូវ ខណៈអាជីពក៏ពិបាកស្រោចស្រង់មកវិញដែរ
តារាចិន Angelababy ត្រូវគេតាមប្រមាញ់ដោយអ្នកថតរូបឯករាជ្យ paparazzi ខណៈពេលដែលនាងស្ថិតនៅហុងកុង ក្នុងពេលកំពុងស្វែងរកឱកាសថ្មីនៅទីនោះ។ នាងត្រូវគេនិយាយថា មានការលំបាកជាច្រើន ដែលត្រូវអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដល់ថ្នាក់ស្រែកដាក់នៅតាមផ្លូវ។

យោងតាមសារព័ត៌មានកម្សាន្ត Sohu តារាសម្តែងវ័យ៣៦ឆ្នាំ បានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងទីក្រុងហុងកុងនាពេលថ្មីៗនេះ។ Paparazzi បានដើរតាមនាង ហើយបានរកឃើញថា តារាស្រីរូបនេះកំពុងជួលរយៈពេលវែងនៅសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្លែង ហើយកំពុងស្វែងរកឱកាសដើម្បីត្រលប់មកវិញ តាមរយៈការសម្ភាសន៍ជាមួយក្រុមហ៊ុនភាពយន្តជាច្រើន ដោយសង្ឃឹមថា នឹងរក្សាភាពល្បីល្បាញរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការមួយនេះមិនរលូនទេ ហើយអ្នកគ្រប់គ្រងក៏បង្ហាញសកម្មភាពព្រងើយកណ្តើយដែរ។
ទំព័រមុខនៃកាសែតហុងកុងជាច្រើនបានចុះផ្សាយព័ត៌មានលេចធ្លោអំពី អ្នកម្ដាយកូនមួយរូបនេះដោយអះអាងថា តារាស្រីវ័យ ៣៦ ឆ្នាំ មិនត្រឹមតែបាត់បង់សម្រស់ប៉ុណ្ណោះទេ ថែមទាំងមានការប្រែប្រួលរូបរាង ហើយជារឿយៗញ៉ាំអាហារនៅតាមតូបតាមដងផ្លូវ។ អ្នកគ្រប់គ្រងនាងទៀតសោតក៏មិនពេញចិត្តទាំងរូបរាង និងស្ថានភាពបច្ចុប្បន្នរបស់នាង ដោយបានស្តីបន្ទោសនាងកណ្តាលផ្លូវតែម្ដង។
រូបថតដែលថតបានពេលតួឯកស្រីក្នុងរឿង «Love 020» ត្រូវបានអ្នកគ្រប់គ្រងស្តីបន្ទោសខ្លាំងៗនៅកណ្តាលផ្លូវ ក៏ត្រូវបានគេផ្សព្វផ្សាយយ៉ាងព្រោងព្រាតដែរ។ ស្ត្រីដែលគេជឿថាជាអ្នកគ្រប់គ្រងបានបង្ហាញការមិនពេញចិត្ត ខណៈ Angelababy មិនបានតវ៉ាទេ គ្រាន់តែឈរស្តាប់ប៉ុណ្ណោះ។
បច្ចុប្បន្ន AngelaBaby ត្រឡប់មករកការងារដែលធ្លាប់ធ្វើពីមុនវិញ ដោយថតពាណិជ្ជកម្មឲ្យម៉ាកយីហោសម្លៀកបំពាក់ តូចតាចប៉ុណ្ណោះ។ ជាងនេះទៀត មនុស្សជាច្រើនគិតថាអាជីពរបស់នាងធ្លាក់ចុះដោយសារតែរឿងអាស្រូវទាក់ទងនឹងការទៅទស្សនា Lisa សមាជិកក្រុម BlackPink សម្តែងនៅក្លឹបអាក្រាតកាយ Crazy Horse Paris ពីមុនមក។
ទោះជាយ៉ាងណាក៏ដោយ Sohu បាននិយាយថា នាងត្រូវបានបង្វែរបន្តិចម្តងៗដោយអ្នកវិនិយោគធំៗ។ នោះជាភស្តុតាងជាក់ស្តែងនៅក្នុងកម្មវិធី Keep Running ដែលនាងធ្លាប់ជាមុខមាត់ដ៏ល្បីដែលគេធ្លាប់ស្គាល់។ នៅក្នុងរដូវកាលចុងក្រោយរបស់នាងបែរជាត្រូវគេជំនួសតួនាទីនោះទៅវិញ។ នៅក្នុងរូបថតជាក្រុម ទីតាំងកណ្តាលតែងតែត្រូវបានបម្រុងទុកសម្រាប់នាង ក៏លែងមានទៀត។
លើសពីនេះទៀត ទស្សនិកជនសង្កេតឃើញថា ក្នុងឆ្នាំ ២០២៤ ក្នុងឱកាសខួបកំណើតរបស់អ្នកចាត់ការ Angelababy បានបង្ហោះសារអបអរសាទរ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ។ នៅក្នុងរូបថតជាក្រុមបន្ទាប់មក ទីតាំងកណ្តាលក៏មិនសម្រាប់នាងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុស លោក Lee Jae Myung រងពិន័យ ព្រោះ បញ្ចេញមតិអាសអាភាសលើរូបនាង Karina ក្រុម aespa
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


