ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសមួយចំនួន ដែលមិនអាចចាប់ខ្លួនលោក ពូទីន បាន ទោះ ICC ចេញដីកា
សេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន បានកាត់ផ្តាច់ប្រធានាធិបតីរុស្ស៊ីរូបនេះ ពី២ភាគ៣នៃពិភពលោក ប៉ុន្តែនៅតែបន្សល់ទុកនូវប្រទេសមួយចំនួនធំ ដែលគាត់អាចទៅធ្វើទស្សនកិច្ចបាន។

ដីកាចាប់ខ្លួនលោក ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ី Maria Alekseevna Lvova-Belova គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការនិរទេសកុមារដោយបង្ខំពីអ៊ុយក្រែនទៅរុស្ស៊ី ក្នុងអំឡុងសង្គ្រាម។
ការនិរទេសប្រជាជនដោយបង្ខំ គឺត្រូវបានទទួលស្គាល់ថាជាឧក្រិដ្ឋកម្ម នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដែលរុស្ស៊ីជាហត្ថលេខី ប៉ុន្តែបានដកខ្លួនចេញកាលពីឆ្នាំ២០១៦។ ដោយសារតែទីក្រុងមូស្គូមិនទទួលស្គាល់តុលាការនេះ វាមិនទំនងទេដែលថាលោកពូទីន ឬលោកស្រី Lvova-Belova នឹងត្រូវចុះចាញ់ក្នុងយុត្តាធិការរបស់ខ្លួន។
ប៉ុន្តែវាជាសញ្ញាមួយដល់មន្ត្រីជាន់ខ្ពស់រុស្ស៊ីថា ពួកគេអាចប្រឈមមុខនឹងការកាត់ទោស និងកាត់បន្ថយលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេស រួមទាំងការចូលរួមក្នុងវេទិកាអន្តរជាតិផងដែរ។

សេចក្តីសម្រេចរបស់ ICC ដែលចេញកាលពីថ្ងៃសៅរ៍ទី១៨ខែមីនាមានន័យថា រដ្ឋជាសមាជិកចំនួន១២៣របស់តុលាការនេះ នឹងអាចចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយបញ្ជូនគាត់ទៅកាន់ទីក្រុងឡាអេ នៃប្រទេសហូឡង់ ដើម្បីកាត់ទោស ប្រសិនបើគាត់ជាន់លើទឹកដីរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែអង្គការសហប្រជាជាតិមានរដ្ឋជាសមាជិកចំនួន១៩៣នោះ ដូចនេះនៅតែមានប្រទេសចំនួន៧០ ដែលមិនស្ថិតក្រោមបម្រាមរបស់ ICC។
សហរដ្ឋអាមេរិក បានចូលរួមក្នុងការចរចាដែលឈានទៅដល់ការបង្កើត ICC ប៉ុន្តែនៅឆ្នាំ១៩៩៨ អាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំពីរ ដែលបានបោះឆ្នោតប្រឆាំងនឹងលក្ខន្តិកៈទីក្រុងរ៉ូម។

យ៉ាងណាក្តី សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក ពូទីន កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ ពោលគឺមួយថ្ងៃ បន្ទាប់ពីគាត់បើកការវាយលុកប្រទេសអ៊ុយក្រែន។
ប្រទេសផ្សេងទៀតដែលបានបោះឆ្នោតប្រឆាំងលក្ខន្តិកៈទីក្រុងរ៉ូមគឺមានអ៊ីរ៉ាក់ អ៊ីស្រាអែល លីប៊ី កាតា យេម៉ែន និងចិន។
លោកពូទីន ក៏នៅតែអាចធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ ដែលបានដើរតួជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូ។ ប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក គឺឥណ្ឌា ក៏មិនមែនជាហត្ថលេខីរបស់ ICC ហើយមិនបានថ្កោលទោសការលុកលុយរបស់លោកពូទីនដែរ។

ទន្ទឹមនេះ លោក ពូទីន បានរក្សាទំនាក់ទំនងរឹងមាំជាមួយបណ្តាប្រទេសអតីតសហភាពសូវៀត លើកលែងតែរដ្ឋបាល់ទិក និងហ្សកហ្ស៊ី ដែលទទួលស្គាល់ ICC ប៉ុណ្ណោះ។
នេះនៅតែធ្វើឲ្យគាត់មានជម្រើសធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនានាក្នុងសម្ព័ន្ធភាពដឹកនាំដោយទីក្រុងមូស្គូនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដូចជាអាមេនី និងអាហ្សែបៃហ្សង់ជាដើម។ ចំណែកបេឡារុស ដែលមេដឹកនាំ Alexander Lukashenko អនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ី ប្រើប្រាស់ប្រទេសនេះ ជាទីតាំងសម្រាប់សង្គ្រាម ក៏នៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រុស្ស៊ីដែរ។
ដោយឡែក អ៊ុយក្រែនមិនមែនជាប្រទេសហត្ថលេខីរបស់តុលាការនៅទីក្រុងឡាអេទេ ប៉ុន្តែប្រទេសនេះបានផ្តល់យុត្តាធិការរបស់ ICC ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលបានប្រព្រឹត្តនៅលើទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News Week
ចុចអាន៖ ក្រោយ ICC ចេញដីកាចាប់ខ្លួន ស្រាប់តែលោក ពូទីន ទៅប្រជុំជាមួយមេទ័ព
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


