ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនបង្ហាញបុរសទី១៣ ពាក់ព័ន្ធករណីស្លាប់នារីអូតែស
ការិយាល័យស៊ើបអង្កេតជាតិ (NBI) បាននិយាយកាលពីម្សិលមិញថា មនុស្សម្នាក់ទៀតដែលជាប់ពាក់ព័ន្ធចំពោះមរណភាពរបស់នារីអូតែស Christine Dacera ត្រូវបានបង្ហាញឈ្មោះ។
អនុប្រធាននិងជាអ្នកនាំពាក្យរបស់ NBI លោក Ferdinand Lavin បាននិយាយនៅក្នុងកម្មវិធី Viber ថា អ្នកដែលគេចាប់អារម្មណ៍គឺជាបុរសទី១៣ ដែលស្នាក់នៅបន្ទប់លេខ២២០៧នៃសណ្ឋាគារ City Garden Grand។ គាត់បានចូលខ្លួន មកបង្ហាញមុខនៅការិយាល័យ។
កាលពីសប្តាហ៍មុន បុរសចំនួន១២នាក់ដែលស្នាក់នៅបន្ទប់លេខ២២០៧ ជាកន្លែង Dacera ចូលទៅអំឡុងពិធីជប់លៀងថ្ងៃចូលឆ្នាំសកលមុនពេលនាងត្រូវបានគេរកឃើញថាស្លាប់នៅក្នុងបន្ទប់លេខ២២០៩ បានបង្ហាញខ្លួននៅមុខ NBI ដើម្បីបង្ហាញភាពស្អាតស្អំរបស់ពួកគេ។
លោក Lavin បាននិយាយថា អ្នកដែលចាប់អារម្មណ៍គឺមានឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា Ethan Maguire។
លោក Lavin និយាយថា “គាត់មកពីតំបន់លេខ៨ ហើយយើងបាននាំគាត់ទៅទីនោះជាមួយអ្នកប្រឹក្សារបស់គាត់កាលពីម្សិលមិញ”។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ លោក Lavin បាននិយាយថា មេធាវីរបស់គាត់បានទូរស័ព្ទទៅ NBI ហើយស្នើសុំធ្វើការបកស្រាយដើម្បីបង្ហាញភាពស្អាតស្អំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Phil Star
ចុចអាន៖ ហ្វីលីពីនស្គាល់អត្តសញ្ញាណបុរសនៅក្នុងបន្ទប់ដែលនារីអូតែស ស្លាប់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ