ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅឥណ្ឌូនេស៊ី៖ អ្នកស្លាប់កើនដល់៥៦នាក់ របួស៨២៦នាក់
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រដែលវាយប្រហារខេត្ត West Sulawesi របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ បានកើនឡើងដល់៥៦នាក់ហើយ។
អ្នកនាំពាក្យទីភ្នាក់ងារលោក Raditya Jati បាននិយាយថា អ្នករងរបួសនៅតែមានចំនួន៨២៦នាក់ ដោយក្នុងនោះមាន១៨៩នាក់របួសធ្ងន់ក្នុងទីក្រុង Mamuju និង១២នាក់ផ្សេងទៀតរបួសធ្ងន់នៅស្រុក Majene។
លោក Jati បាននិយាយថា ចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញបន្ទាប់ពីការដាច់ទ្រង់ទ្រាយធំ នៅក្នុងទីក្រុង Mamuju និងស្រុក Majene។
ក្រៅពីនេះ លោកនិយាយថា ផ្លូវធំដែលតភ្ជាប់តំបន់ទាំងពីរក៏បើកដំណើរការឡើងវិញផងដែរ បន្ទាប់ពីការរញ្ជួយបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក។
លោកបានបន្ថែមថា ជំនួយសង្គ្រោះបន្ទាន់នៅតែបញ្ជូនទៅឲ្យអ្នករងផលប៉ះពាល់ ដែលកំពុងសម្រាកនៅតាមមណ្ឌលជម្លៀសនានា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ Update ៖ អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនដល់ ៣៤ នាក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ