អត្ថាធិប្បាយ
ហ្វាំងឡង់ ធ្វើឲ្យមាត់ទ្វារព្រំដែន ណាតូ និងរុស្ស៊ី កាន់តែរីកធំទ្វេដង
បន្ទាប់ពីប្រទេសហ្វាំងឡង់ចូលជាសមាជិកទី ៣១ របស់អង្គការណាតូកាលពីថ្ងៃអង្គារ ទី៤ ខែមេសា ធ្វើឲ្យមាត់ទ្វារព្រំដែនរបស់សម្ព័ន្ធមិត្តយោធាមួយនេះ ជាមួយប្រទេសរុស្ស៊ី បានកើនឡើងទ្វេដងជាង ១,២០០ គីឡូម៉ែត្រ ។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តចាត់វិធានការសងសឹក ហើយថា ការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូ នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីផងដែរ ។
ទន្ទឹមនោះ ការចូលជាសមាជិកទី ៣១ របស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូក៏ត្រូវគេមើលឃើញផងដែរថា ជាការបង្អាក់គោលដៅមួយផ្សេងទៀតសម្រាប់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្រោយលោកធ្លាប់បានត្អូញត្អែរអំពីការពង្រីករបស់ណាតូ មុនពេលប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានព្រមានដែរថា ប្រទេសរុស្ស៊ីនឹងឃ្លាំមើលយ៉ាងដិតដល់រាល់សកម្មភាពដែលកើតមានឡើងនៅក្នុងប្រទេសហ្វាំងឡង់ ដោយពណ៌នាការពង្រីករបស់ណាតូនៅពេលនេះថាជា “ការរំលោភលើសន្តិសុខ និងផលប្រយោជន៍ជាតិរបស់យើង” ។
ប្រទេសហ្វាំងឡង់មានព្រំដែនភាគខាងកើតប្រវែង ១,៣៤០ គីឡូម៉ែត្រ ជាមួយរុស្ស៊ី ហើយបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង, ទីក្រុង Helsinki បានជ្រើសរើសយកការការពារតាមមាត្រា ៥ របស់ណាតូ ដែលបានចែងថា “ការវាយប្រហារមកលើសមាជិកណាមួយរបស់ណាតូ គឺជាការវាយប្រហារលើអង្គការមួយនេះទាំងមូលតែម្ដង” ។
ជាក់ស្តែង ក្នុងន័យនេះ ប្រសិនបើហ្វាំងឡង់ត្រូវបានឈ្លានពាន ឬវាយប្រហារណាមួយនោះ សមាជិកណាតូទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផង នឹងមកជួយរដ្ឋាភិបាលទីក្រុង Helsinki ដែលមានកងកម្លាំងប្រដាប់អាវុធសកម្ម ប្រមាណ ៣ ម៉ឺននាក់ ជាមួយនឹងការបំពាក់បំប៉ន និងបណ្តុះបណ្តាលយ៉ាងល្អ ជាពិសេសប្រទេសនេះអាចមានសមត្ថភាពកែនទាហានបម្រុងបានដល់ ២៥ ម៉ឺននាក់ផងដែរ ។
ដោយឡែកប្រមុខអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ នឹងធ្វើឲ្យប្រទេសមួយនេះមានសុវត្ថិភាព ហើយសម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំផងដែរ ហើយលោកសង្ឃឹមថា ប្រទេសស៊ុយអែតដែលបានដាក់ពាក្យចូលជាសមាជិកក្នុងពេលតែមួយជាមួយហ្វាំងឡង់ ក៏អាចចូលរួមជាមួយណាតូក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា ប្រសិនបើប្រទេសស៊ុយអែតទទួលបានការផ្ដល់សច្ចាប័នពីសំណាក់ប្រទេសតួកគី និងហុងគ្រីឲ្យចូលជាសមាជិកទី ៣២ របស់អង្គការណាតូ នោះនឹងធ្វើឲ្យមាត់ទ្វារព្រំដែនសម្ព័ន្ធយោធាអង្គការមួយនេះ ជាមួយរុស្ស៊ី រីកកាន់តែធំជាងនេះទៅទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


