Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ Oxford-AstraZeneca ជាបន្ទាន់នៅសប្តាហ៍នេះ

បានផុស

នៅ

រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) ត្រូវបានគេរំពឹងថានឹងអនុម័តវ៉ាក់សាំងកូវីដ Oxford-AstraZeneca នៅសប្តាហ៍នេះសម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) របស់ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃចន្ទថា FDA កំពុងពិនិត្យមើលឯកសារដែលបានដាក់ជូន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ។

ចំណែកលោកវេជ្ជបណ្ឌិត Surachoke Tangwiwat អគ្គលេខាធិការរង FDA បានបញ្ជាក់ថា វាគឺជាវ៉ាក់សាំងដែលផលិតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថពហុជីវសាស្ត្រអង់គ្លេស-ស៊ុយអ៊ែត AstraZeneca។

លោកបាននិយាយថា ឯកសារដែលបានដាក់ជូននេះ មានព័ត៌មានលម្អិតទាំងគុណភាពនិងដំណើរការផលិតវ៉ាក់សាំង ហើយនេះនឹងជួយពន្លឿននៃដំណើរការចុះបញ្ជីរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត Opas បានបញ្ជាក់ថា ក្រសួងទំនងជានឹងចាប់ផ្តើមការចាក់ថ្នាំបង្ការជំងឺកូវីដ១៩របស់ខ្លួនដោយប្រើវ៉ាក់សាំង AstraZeneca នៅខែក្រោយ។

លោកបន្តថា នីតិវិធីរបស់ក្រសួងគឺត្រូវតាមដានលើមនុស្សដែលចាក់វ៉ាក់សាំងកូវីដរួច យ៉ាងហោចណាស់៤សប្តាហ៍ក្រោយពេលចាក់ ដែលក្នុងអំឡុងពេលនោះ ប្រតិកម្មអាឡ័កស៊ីឬផលវិបាកនានាអាចត្រូវបានកត់ត្រានិងស៊ើបអង្កេតយ៉ាងហ្មត់ចត់។

ស្របពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Opas បានឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើងអំពីការស្លាប់របស់មនុស្សវ័យចំណាស់មួយចំនួន ក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech នៅប្រទេសន័រវេស។

លោកនិយាយថា ប្រសិនបើនរណាម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ការស្លាប់នោះនឹងត្រូវបានស៊ើបអង្កេតភ្លាមៗដើម្បីកំណត់ថា តើវាទាក់ទងនឹងវ៉ាក់សាំងដែរឬក៏អត់។

គួរបញ្ជាក់ថា វ៉ាក់សាំងដំបូងនឹងត្រូវចាក់លើក្រុមដែលមានហានិភ័យនៅក្នុងខេត្តចំនួនប្រាំ ដែលត្រូវបានកំណត់ថាជាតំបន់គ្រប់គ្រងជំងឺកូវីដ១៩អតិបរមានិងតឹងរ៉ឹង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម