ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ប្រទេសណាហ៊ានបន្តចូល ណាតូ ប្រឈមនឹងផ្ទុះនុយក្លេអ៊ែរ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដាលោក Oleg Stepanov បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសដែលចូលរួមក្នុងប្លុកណាតូនឹងប្រឈមហានិភ័យសន្តិសុខកាន់តែខ្លាំងឡើង រួមទាំងនុយក្លេអ៊ែរផងដែរ ។

លោក Stepanov បាននិយាយថា “សម្រាប់ពេលនេះ ប្រសិនបើប្រទេសណាមួយប្រកាសចូលរួម ឬចូលជាសមាជិកជាមួយប្លុកណាតូ នោះនឹងមានន័យថា ជាសត្រូវជាមួយនឹងរុស្ស៊ី ជាពិសេសប្រឈមមុខការផ្ទុះអាវុធនុយក្លេអ៊ែរជាដើម” ។
អ្នកការទូតរូបនេះបញ្ជាក់ថា “នៅពេលដែលអ្នកមិននៅក្នុងប្លុកនុយក្លេអ៊ែរមួយនេះ នោះអ្នកនឹងមានសុវត្ថិភាពហើយ ។ នៅពេលអ្នកចូលរួមជាមួយអង្គការណាតូ អ្នកនឹងក្លាយជាគោលដៅមួយផ្សេងទៀត ។ យើងមិនជឿថា សម្ព័ន្ធភាពមួយនេះ រួមទាំងប្រទេសជិតខាងហ្វាំងឡង់របស់យើងផងនោះ មិនយល់ពីការពិតនេះនោះទេ” ។

លោក Stepanov បានកត់សម្គាល់ថា “កាណាដា គឺជាប្រទេសដំបូងគេដែលមិនត្រឹមតែផ្តល់សច្ចាប័នលើសន្ធិសញ្ញាវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការគាំទ្ររបស់ខ្លួនចំពោះពាក្យសុំចូលអង្គការណាតូរបស់ហ្វាំងឡង់ផងដែរ ។ ប្លុកនេះត្រូវបានបង្កើតឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីគ្រប់គ្រងទឹកដីដ៏ធំសម្បើមរបស់អឺរ៉ុប និងដើម្បីបម្រើផលប្រយោជន៍អាមេរិក” ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី ៣១ របស់អង្គការណាតូកាលពីថ្ងៃទី ៤ ខែមេសា បន្ទាប់ពីពាក្យសុំចូលរួមរបស់ខ្លួនត្រូវបានផ្តល់សច្ចាប័នដោយសមាជិកទាំងអស់នៃសម្ព័ន្ធភាពមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ណាតូ លាតត្រដាងតម្លៃជំនួយយោធា ដែលខ្លួនជួយដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


