ព័ត៌មានអន្ដរជាតិ
ធ្វើការអស់កម្លាំងពេក ពលករចំណាកស្រុកឥណ្ឌា១៣នាក់ដេកលើចិញ្ចើមផ្លូវ ត្រូវរថយន្តកិនស្លាប់
ពលករចំណាកស្រុកចំនួន១៣នាក់ដែលកំពុងដេកលើចិញ្ចើមផ្លូវហាយវ៉េ បានស្លាប់បន្ទាប់ពីត្រូវរថយន្តកិននៅភាគខាងលិចប្រទេសឥណ្ឌា។
ក្រុមមន្ត្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សចំនួន៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុកាលពីព្រឹកថ្ងៃអង្គារនេះ។

គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីរថយន្ត បុកជាមួយត្រាក់ទ័រមួយគ្រឿងហើយអ្នកបើកបរបាត់បង់ការគ្រប់គ្រង។
ពលករទាំងនោះមកពីរដ្ឋភាគខាងជើង Rajasthan ហើយបានដេកលក់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។

វាមិនមែនជារឿងចម្លែកទេដែលគេឃើញពលករចំណាកស្រុក ដេកនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងឥណ្ឌាហើយជារឿយៗពួកគេប្រឈមនឹងគ្រោះថ្នាក់។
ក្រុមមន្រ្តីបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ក្បែរទីក្រុង Surat។

ពលករចំណាកស្រុកជាច្រើននាក់ដែលភៀសខ្លួនចេញពីទីក្រុងនានានៅពេលប្រទេសឥណ្ឌាដាក់វិធានការរឹតត្បិតកាលពីឆ្នាំមុន បានស្លាប់ក្នុងហេតុការណ៍ស្រដៀងគ្នានេះ។
មនុស្សចំនួន១៦នាក់បានស្លាប់កាលពីឆ្នាំមុន នៅពេលដែលពួកគេត្រូវបានរថភ្លើងដឹកទំនិញ កិនក្នុងរដ្ឋ Maharashtra៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាជ្ញាធរខេត្តបាត់ដំបងបញ្ជូនពលករ ៣៣២នាក់ឲ្យត្រឡប់ទៅផ្ទះ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


