Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្រកាសថា ស្តុកធ្យូងថ្មរបស់ខ្លួន ទោះ​៣០០ឆ្នាំទៀតក៏ប្រើមិនអស់ដែរ

បានផុស

នៅ

រុស្ស៊ីមានធ្យូងថ្មបម្រុងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បានរាប់សតវត្សរ៍ឯណោះ។ នេះបើយោងតាមអនុប្រធានក្រសួងថាមពលរុស្ស៊ីលោក Sergey Mochalnikov ថ្លែងកាលពីចុងសប្តាហ៍ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារគ្រប់គ្រងធនធានក្រោមដីសហព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើកឡើងថា នៅ​ពេល​គិត​គូរ​អំពីធនធាន​​ក្រោម​ដីទាំងកំពុងប្រើនិង​មិន​ទាន់​ប្រើ ប្រទេស​នេះមានការ​ផ្គត់ផ្គង់​យ៉ាង​ល្អ​ ហើយធ្យូងថ្ម ទោះ​៣០០ឆ្នាំទៀតក៏ប្រើមិនអស់ដែរ​។

លោក Mochalnikov សង្កត់ធ្ងន់ថា “យើងមានស្តុកបម្រុងគ្រប់គ្រាន់។ បើនិយាយពីធ្យូងថ្ម យើងមានស្តុកបម្រុងច្រើនជាង១០០ឆ្នាំ ហើយប្រសិនបើយើងប្រើប្រាស់ធនធានទាំងអស់ យើងអាចបន្ថែម២០០ឆ្នាំទៀត ឬច្រើនជាងនេះ។ យើងកំពុងធ្វើបានយ៉ាងល្អទាំងធនធាន និងស្តុកបម្រុង ហើយនេះអនុញ្ញាតឲ្យប្រទេសទាំងមូលមានសុវត្ថិភាពទាក់ទងនឹងថាមពល”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានផលិតធ្យូងថ្មចំនួន៤៤៣.៦លានតោនក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង០,៣% បើធៀបនឹងឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញបានធ្លាក់ចុះ ៧,៥% មកនៅត្រឹម២១០.៩លានតោន បន្ទាប់ពីការដាក់ទណ្ឌកម្មកាលពីខែសីហាឆ្នាំមុន លើធ្យូងថ្មរុស្ស៊ីដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដែលធ្លាប់ជាអ្នកទិញជិតមួយភាគបីនៃធ្យូងថ្មរបស់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ប្រាប់ពេលវេលាដែលពិភពលោកនៅតែពឹងផ្អែកលើប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័នធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម