ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃ ឃាត់ខ្លួនពលករខ្មែរជាង ១០០ នាក់ លបឆ្លងដែនខុសច្បាប់តាមច្រករបៀង
ប្រទេសថៃ ៖ ពលករខ្មែរជាង ១០០ នាក់ ដែលវិលទៅធ្វើការនៅប្រទេសថៃវិញ ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ក៏ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ដោយសារពួកគេបានលបឆ្លងដែនតាមច្រករបៀងខុសច្បាប់។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ កម្លាំងកងរយលេខ ១២ សហការជាមួយកម្លាំងតម្រួតការពារព្រំដែន បានធ្វើការចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

លុះដល់ចំណុចវាលស្រែ សុខប្រាសឺត ស្ថិតក្នុងភូមិ ៨ ឃុំមឿងផៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា ក៏បានប្រទះឃើញមានពលករជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នានៅចំណុចខាងលើ ទើបសមត្ថកិច្ចចូលឃាត់តែម្ដង។

ជាក់ស្ដែងមានពលករសរុបចំនួន ១២៣ នាក់ ក្នុងនោះមានជនជាតិបង់ក្លាដែស ១១ នាក់ ខ្មែរ ១១២ នាក់ (ស្រី ៤៦ នាក់ កុមារ ៧ នាក់) និងជនជាតិថៃ ២ នាក់ ដែលជាមេខ្យល់នាំផ្លូវ ដែលពួកគេរង់ចាំឲ្យរថយន្តមួយទទួលយកតាមការណាត់ដើម្បីចូលទៅធ្វើការនៅក្នុងទីក្រុងបាងកក។

បច្ចុប្បន្ន ភាគីថៃ កំពុងធ្វើការសាកសួរ ព្រមទាំងបានចាត់កម្លាំងដើម្បីបន្តពង្រឹងតាមខ្សែបន្ទាត់ព្រំដែន ក្រោយពីសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន