ព័ត៌មានអន្ដរជាតិ
ខឹងចិត្តពេក ពលរដ្ឋហៃទី អូសក្មេងទំនើងចេញពីប៉ុស្តិ៍ប៉ូលិស មកដុតទាំងរស់
វីដេអូដ៏រន្ធត់ បានបង្ហាញពីក្រុមក្មេងទំនើងហៃទី អង្វរករសុំក្តីមេត្តាករុណា មុនពេលប្រជាពលរដ្ឋយកដុំថ្មគប់ និងដុតពួកគេទាំងរស់។

ប៉ូលិស និងសាក្សីនៅរដ្ឋធានី ព័រអូប្រាំង និយាយកាលពីថ្ងៃចន្ទទី២៤ខែមេសាថា ប្រជាពលរដ្ឋបានវាយ រួចយកប្រេងកាតស្រោចលើសម្បកកង់ឡាន ដុតបុរសចំនួន១៣នាក់រហូតដល់ស្លាប់ បន្ទាប់ពីទាញពួកគេចេញពីប៉ុស្តិ៍ប៉ូលិស។
ដោយឡែក សាក្សីម្នាក់ទៀតបានអះអាងថា ឃើញប៉ូលិសសម្លាប់ក្មេងទំនើងទាំងនោះមុនពេលប្រជាពលរដ្ឋដុតពួកគេទាំងរស់។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបានរឹបអូសអាវុធពីជនសង្ស័យ មុនពេលពួកគេត្រូវបាន ប្រជាពលរដ្ឋធ្វើបាប។
អំពើហិង្សាដ៏រន្ធត់នេះ បានបង្ហាញពីទំហំនៃកំហឹងជាសាធារណៈ ចំពោះភាពគ្មានសណ្តាប់ធ្នាប់ដែលកាន់តែយ៉ាប់យ៉ឺនទៅៗ នៅក្នុងទីក្រុង ព័រអូប្រាំង។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន បានកាន់កាប់ប្រមាណ៦០ភាគរយនៃទីក្រុងនេះ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moïse ក្នុងខែកក្កដាឆ្នាំ២០២១ ហើយពួកគេតែងតែបង្ករឿងមិនចេះចប់មិនចេះហើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅមិនបានសុខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


