(Update) ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅលើពិភពលោក ត្រឹមព្រឹកនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

(Update) ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅលើពិភពលោក ត្រឹមព្រឹកនេះ

បានផុស

នៅ

យោងតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៩៦,៦២១,៤៥៩ ករណី ខណៈអ្នកស្លាប់មានចំនួន ២,០៦៥,៦២៤ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៩,២៦៩,៩៦៨ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេដដែរដោយមានអ្នកឆ្លងចំនួន ២៤,៨០៦,៩៦៤ ករណី ខណៈមានអ្នកស្លាប់ចំនួន ៤១១,៤៨៦ នាក់ និងមានអ្នកជាសះស្បើយ ១៤,៧៨៦,៨៥២ នាក់ ។

ចំណែកឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅលើពិភពលោកដោយមានអ្នកឆ្លងសរុប ១០,៥៩៦,៤៤២ ករណី ។ ប្រទេសនៅតំបន់អាស៊ីមួយនេះមានអ្នកស្លាប់ចំនួន ១៥២,៧៥៤ នាក់ ហើយមានអ្នកជាសះស្បើយ ១០,២៤៥,០៩២ នាក់ ។

រីឯប្រទេសរងគ្រោះខ្លាំងទី ៣ គឺប្រេស៊ីល ។ ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៥៧៥,៧៤២ ករណី ។ ប្រទេសនេះមានអ្នកស្លាប់ខ្ពស់ជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយមានចំនួន ២១១,៥១១ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧,៥១៨,៨៤៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services