ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង់ដាក់អាវុធនៅកន្លែងណាក៏បាន លើដីរបស់ខ្លួន ក្រោយចាកចេញពីសន្ធិសញ្ញា ជាមួយណាតូ
ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយសព្វាវុធនៅគ្រប់កន្លែងលើទឹកដីរបស់ខ្លួនតាមដែលចិត្តចង់ និងបង្កើនការផលិតអាវុធ បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) ជាមួយអង្គការណាតូ។ នេះបើតាមការគូសបញ្ជាក់ ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃអង្គារទី១៦ខែឧសភា។

លោក Medvedev បានលើកឡើងបែបនេះ បន្ទាប់ពីសភារុស្ស៊ី គាំទ្រជាឯកច្ឆ័ន្ទនូវច្បាប់ដែលអនុញ្ញាតឲ្យទីក្រុងមូស្គូ បដិសេធកិច្ចព្រមព្រៀងចុះហត្ថលេខាក្នុងឆ្នាំ១៩៩០ដោយអង្គការណាតូ និងបណ្តាប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងវ៉ាសូវី ដែលរួមមានទាំងសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបខាងកើត ផងដែរ។
CFE បានកំណត់ចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលត្រូវបានអនុញ្ញាតឲ្យឈរជើងនៅអឺរ៉ុប ដើម្បីការពារភាពស្មើគ្នា និងទប់ស្កាត់ភាគីណាមួយ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុករហ័ស។

លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា “យើងលែងពាក់ព័ន្ធនឹងឯកសារនេះ តាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។ បន្ទាប់ពីការដកខ្លួនរបស់ទីក្រុងមូស្គូពី CFE និងការព្យួរកាតព្វកិច្ចអន្តរជាតិផ្សេងទៀតរបស់ខ្លួន គ្មានអ្វីរារាំងយើងពីការដាក់ពង្រាយអាវុធ នៅកន្លែងដែលយើងចង់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង រួមទាំងនៅក្នុងផ្នែករុស្ស៊ីនៅអឺរ៉ុបផងដែរ នោះទេ”។
ស្របពេលជាមួយគ្នានោះ អតីតប្រធានាធិបតីរូបនេះ ក៏បានប្តេជ្ញាផងដែរថា ឥឡូវ រុស្ស៊ីនឹងបង្កើនការផលិតអាវុធ បរិក្ខារយោធា និងគ្រឿងសឹកដែលខ្លាំងៗ។
គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួនក្នុង CFE កាលពីឆ្នាំ២០០៧ ដោយចោទប្រកាន់អង្គការណាតូថា បានរំលោភលើបទប្បញ្ញត្តិនៃសន្ធិសញ្ញានេះម្តងហើយម្តងទៀត និងបានលើកឡើងពីការបដិសេធរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ក្នុងការផ្តល់សច្ចាប័នលើកំណែថ្មីនៃកិច្ចព្រមព្រៀង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីក្រុងកៀវ រងការវាយប្រហារធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ រុស្ស៊ី
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


