ព័ត៌មានអន្ដរជាតិ
ទីក្រុងកៀវ រងការវាយប្រហារធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ រុស្ស៊ី
រដ្ឋធានី កៀវ នៃប្រទេសអ៊ុយក្រែន ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ដែលនេះជាការវាយប្រហារអាកាសលើកទី៨របស់រុស្ស៊ី លើទីក្រុងកៀវ។

នៅក្នុងវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម, ប្រព័ន្ធការពារដែនអាកាស អាចត្រូវបានគេមើលឃើញ បាញ់ទម្លាក់មីស៊ីលលើទីក្រុង។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបានចេញសារព្រមានប្រជាជន ឲ្យនៅឆ្ងាយពីបង្អួច ខណៈកម្ទេចកម្ទីពីមីស៊ីលដែលស្ទាក់ចាប់បាន បានធ្លាក់ស្រោចពីលើមេឃ។

អភិបាលក្រុងលោក Vitali Klitschko និយាយថា កម្ទេចកម្ទីមីស៊ីលមួយចំនួន បានធ្លាក់នៅកណ្តាលរដ្ឋធានី រួមទាំងលើសួនសត្វរបស់ទីក្រុងផងដែរ។
មន្ត្រីម្នាក់អះអាងថា នេះជាការវាយប្រហារដោយប្រើទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ក្នុងទ្រង់ទ្រាយធំ និងមានកម្លាំងខ្លាំងក្លាបំផុត។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកប្រធានាធិបតី Volodymyr Zelensky បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដោយក្នុងនោះ សម្ព័ន្ធមិត្តលោកខាងលិច រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ បានសន្យាដល់លោកថា នឹងផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុនមក ជនស៊ីវិល និងយុទ្ធជនរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬរងរបួស ហើយទីក្រុង និងទីប្រជុំជននានាត្រូវបានបំផ្លាញ។ លើសពីនេះ ប្រជាជនអ៊ុយក្រែនជិត៨.២លាននាក់ បានចុះឈ្មោះជាជនភៀសខ្លួននៅអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


