ព័ត៌មានអន្ដរជាតិ
ទម្លាយស្នាមសាក់លើដៃលោក Pita មានអត្ថន័យមិនធម្មតានោះទេ
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ក្រោយជ័យជម្នះកាលពីថ្ងៃទី១៤ ខណៈពេលនេះលោកបានក្លាយជាចំណាប់អារម្មណ៍របស់ប្រជាជនទាក់ទងនឹងជីវិតឯកជន។

យ៉ាងណាមិញ រឿងមួយទៀតដែលមហាជនក្នុងប្រទេសថៃចាប់អារម្មណ៍ខ្លាំងនោះគឺស្នាមសាក់នៅដើមស្ដាំរបស់មេដឹកនាំវ័យក្មេងរូបនេះ នៅពេលលោកទៅឃោសនាបោះឆ្នោតថាជាស្នាដៃសិល្បៈបុរាណ និងមានអត្ថន័យមិនធម្មតា។ សាក់បែបនេះតាមការទម្លាយពីសារព័ត៌មាន tnews ប្រាប់ឲ្យដឹងថា វាជាសាកសាក់កុលសម្ព័ន្ធ Maori ដែលមានប្រជាប្រិយភាពក្នុងចំណោមសិល្បករដែលបង្កើតសិល្បៈនៅលើដងខ្លួន។ Maori គឺជាជនជាតិដើមនៃប្រទេសនូវែលហ្សេឡង់ជាមួយនឹងអរិយធម៌របស់ខ្លួន។ ពួកគេក្លាហាន ជាអ្នកចម្បាំងជនជាតិ និងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី រួមទាំងនៅតែរក្សាភាសាខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ហើយមហាជនជាច្រើនជឿជាក់ថាលោក Pita មានស្នាមសាក់ Maori លើដៃ ដោយសារតែលោកបានទៅសិក្សានៅនូវែលហ្សេឡង់តាំងពីនៅក្មេងមកម្ល៉េះ។
លើសពីនេះទៅទៀត សាក់ Maori ត្រូវបានគេស្គាល់ថាសម្រាប់ឲ្យរាងកាយរឹងមាំ ហើយប្រជាជន Maori តែងគោរពអណ្ដើកជានិមិត្តរូបនៃកុលសម្ព័ន្ធ។ ពួកគេចាត់ទុកអណ្តើកជាសត្វដែលមានសំណាង និមិត្តរូបនៃការមានកូន មានសុខភាពល្អ និងអាយុវែង។ ជនជាតិ Maori និយមសាក់រូបអណ្តើកនៅលើដងខ្លួន ការចាក់សាក់បែបប្រពៃណីជនជាតិ Maori ភាគច្រើនលេចឡើងនៅលើមុខ។ ដោយសារតែជនជាតិ Maori ចាត់ទុកក្បាលជាសរីរាង្គដ៏ពិសិដ្ឋបំផុតនៃរាងកាយ និងព្រលឹង ហើយស្នាមសាក់ភាគច្រើនលេចឡើងនៅលើកំភួនដៃ ក៏ដូចជាខ្នង និងពាសពេញរាងកាយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទាន់ជានាយករដ្ឋមន្ត្រីផង លោក Pita មានរឿងក្ដីក្ដាំជាច្រើនទៅហើយ
ចុចអាន៖មិនត្រឹមល្បីលើឆាកនយោបាយ កូនស្រីពៅលោក ថាក់ស៊ីន ជះឥទ្ធិពលរហូតគេសម្រុកទិញផលិតផលតាម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


