Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ឲ្យពលរដ្ឋរស់នៅក្រុងវៀងចន្ទន៍ បន្ថយការប្រើប្រាស់ទឹក

បានផុស

នៅ

រដ្ឋាភិបាលឡាវបានណែនាំទៅដល់ពលរដ្ឋរស់នៅក្នុងទីក្រុងវៀងចន្ទន៍ ឲ្យកំណត់ការប្រើប្រាស់ទឹករបស់ពួកគេ ស្របពេលដែលទីក្រុងកំពុងជួបប្រទះនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីអំពាវនាវរបស់រដ្ឋាភិបាលឡាវបានកើតឡើង ដោយសារតែក្នុងរដូវប្រាំង ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងវៀងច័ន្ទន៍ បានរាយការណ៍ពីការខ្វះខាតទឹកធ្ងន់ធ្ងរ ជាមួយនឹងគុណភាពផ្គត់ផ្គង់ទឹកមិនល្អ ។

ទន្ទឹមនោះសហគ្រាសរដ្ឋផ្គត់ផ្គង់ទឹកក្រុងវៀងចន្ទន៍ក៏បានឆ្លើយតបទៅនឹងការត្អូញត្អែរពីប្រជាពលរដ្ឋផងដែរ ដោយស្នើឲ្យពួកគេកាត់បន្ថយការប្រើប្រាស់ទឹក និងស្តុកទឹកទុកក្នុងករណីមានអាសន្ន ដូចជាការដាច់ចរន្តអគ្គិសនីជាដើម ។

ស្របពេលជាមួយគ្នានេះ សហគ្រាសក៏បានចេញសេចក្តីជូនដំណឹងតាមប្រព័ន្ធអ៊ីនធឺណិតដែរថា ដោយសារការកើនឡើងនៃតម្រូវការទឹក រួមជាមួយនឹងអាកាសធាតុក្តៅ និងព្យុះផងនោះ ទើបនាំឲ្យមានការខ្វះខាតទឹកនៅតំបន់មួយចំនួនក្នុងរាជធានី ដូច្នេះសូមប្រជាពលរដ្ឋកំណត់ការប្រើប្រាស់ទឹកក្នុងកម្រិតណាមួយ ។

បន្ថែមពីនេះ សម្ភារៈមួយចំនួន រួមទាំងម៉ាស៊ីនបូមទឹកផងនោះ ក៏មិនអាចដំណើរការបូមទឹកបានដែរ ដោយសារតែការដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ទើបបណ្តាលឲ្យមានការពន្យារពេលការផ្គត់ផ្គង់ទឹក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Time

ចុចអាន ៖ បក្សភឿថៃ គំរាមដកខ្លួនចេញពីក្រុមចម្រុះ បើមិនបានតំណែងកំពូលមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក ង៉ែត ជូ ៖ គួរដោះស្រាយបញ្ហាបំណុលដោយរបៀបណា ដើម្បីចៀសវាងសម្ពាធ ឬជំងឺផ្លូវចិត្ត?

ព័ត៌មានជាតិ៣ នាទី មុន

អាជ្ញាធរសមត្ថកិច្ចជាអ្នករួមចំណែកក្នុងការអភិវឌ្ឍប្រទេស​ពីចំណុច​សូន្យឱ្យរីកចំរើនដូចសព្វថ្ងៃ

បច្ចេកវិទ្យា៧ នាទី មុន

FDA យល់ព្រមឲ្យក្រុមហ៊ុនរបស់ Elon Musk ធ្វើតេស្តដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស

កីឡា១០ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី ប្រជាពលរដ្ឋ ចូលរួមគាំទ្រ​អាស៊ានប៉ារ៉ាហ្គេម

ព័ត៌មានជាតិ៣៥ នាទី មុន

​ខេត្ត​កែប​មាន​កន្លែង​ទេសចរណ៍​ពិសេស​មួយ​គឺ​បន្ទាយ​ប្រណាំងសេះ មាន​លើក​ដំបូង​នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម