ព័ត៌មានអន្ដរជាតិ
អាកាសធាតុកាចសាហាវ សម្លាប់មនុស្សជិត ២០ម៉ឺននាក់នៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៨០មក
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EAA) បានឲ្យដឹងនៅថ្ងៃពុធទី១៤ខែមិថុនាថា លក្ខខណ្ឌអាកាសធាតុកាចសាហាវនៅអឺរ៉ុប បានសម្លាប់មនុស្សប្រមាណ១៩៥ ០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង៥៦០ពាន់លានអឺរ៉ូ ចាប់តាំងពីឆ្នាំ១៩៨០មក។

EAA បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា “អ្នកស្លាប់ជិត១៩៥ ០០០នាក់ គឺបណ្តាលមកពីទឹកជំនន់ ព្យុះ រលកកម្តៅ រលកត្រជាក់ ភ្លើងឆេះព្រៃ និងបំណាក់ដីនៅចន្លោះឆ្នាំ ១៩៨០ដល់២០២១”។
EEA បន្តថា ក្នុងចំណោមការខាតបង់ចំនួន៦០៥ពាន់លានដុល្លារ មានតែ ១៨៣ពាន់លានដុល្លារ ឬ៣០ភាគរយប៉ុណ្ណោះ ដែលមានការធានារ៉ាប់រង។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញ EEA លោកស្រី Aleksandra Kazmierczak បានប្រាប់ AFP ថា “ដើម្បីការពារការខាតបង់បន្ថែមទៀត យើងត្រូវផ្លាស់ប្តូរជាបន្ទាន់នៃរបៀបឆ្លើយតបទៅនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ហើយរៀបចំឲ្យបានត្រឹមត្រូវសម្រាប់រឿងនេះ”។

យោងតាមទិន្នន័យចុងក្រោយបំផុត, រលកកម្តៅបានរួមចំណែក ៨១ភាគរយនៃការស្លាប់ និង ១៥ភាគរយនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុ។
លើសពីនេះ EEA និយាយថា អឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការ ដើម្បីការពារប្រជាជនដែលមានវ័យចំណាស់ ព្រោះថា មនុស្សចាស់ងាយរងគ្រោះខ្លាំងណាស់ដោយសាររលកកម្តៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


