ព័ត៌មានអន្ដរជាតិ
អ្នកសារព័ត៌មានដែលរិះគន់ចលនា Antifa ភៀសខ្លួនចេញពីអាមេរិក ក្រោយរងការគំរាមសម្លាប់
អ្នកកាសែតឈ្មោះ Andy Ngo ដែលឪពុកម្តាយបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកពីប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៨ បានក្លាយជាជនភៀសខ្លួននយោបាយ និងបានភៀសខ្លួនទៅទីក្រុងឡុងដ៍បាននិយាយថា គាត់បានទទួលការគំរាមសម្លាប់ពីចលនាភេរវកម្ម Antifa ជុំវិញការរាយការណ៍អំពីចលនាមួយនេះ ។
បុរសជនជាតិដើមនៅទីក្រុង Portland បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News កាលពីថ្ងៃសៅរ៍ថា “រយៈពេលជាច្រើនខែមកហើយមានការគំរាមកំហែងនៃអំពើហិង្សាប្រឆាំងនឹងខ្ញុំ” ។ លោកបាននិយាយថា អាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់មិនបានធ្វើអ្វីអំពីការគំរាមកំហែងនេះនោះទេ បើទោះជាលោកផ្តល់ឈ្មោះជនសង្ស័យក៏ដោយ ។

លោក Ngo បានបន្ថែមថា “វាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ដោយត្រូវចាកចេញពីប្រទេស និងផ្ទះជាបណ្តោះអាសន្នដែលបានតាំងទីលំនៅដោយឪពុកម្តាយរបស់ខ្ញុំ និងបានមករស់នៅទីនោះក្នុងនាមជាជនភៀសខ្លួននយោបាយ” ។
លោក Ngo បានលេចមុខកាន់តែខ្លាំងឡើង បន្ទាប់ពីគាត់ត្រូវបានវាយប្រហារដោយហ្វូងបាតុកររបស់ក្រុម Antifa ក្នុងឆ្នាំ ២០១៩ ។ មិនមានការចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារនោះនោះទេដែលក្នុងនោះលោក Ngo ត្រូវបានគេវាយដំ ប្លន់ និងចូលសម្រាកនៅមន្ទីរពេទ្យដោយមានរបួសខួរក្បាល ទោះបីជាវាត្រូវបានថតជាប់ដោយកាមេរ៉ាពីគ្រប់មជ្ឈដ្ឋាន ហើយមេធាវីរបស់អ្នកសារព័ត៌មានបានផ្តល់ឈ្មោះជនសង្ស័យទៅប៉ូលិសក៏ដោយ ។

សមាជិកក្រុម Antifa មួយចំនួនបានថ្កោលទោសលោក Ngo ថាជួយលទ្ធិហ្វាស៊ីស និងបង្ហាញពីគ្រោះថ្នាក់ដល់ពួកគេដោយរាយការណ៍ឈ្មោះ និងបង្ហោះរូបថតចាប់ខ្លួនរបស់ពួកគេ ។ គាត់ត្រូវបានគេមើលងាយដោយទស្សនាវដ្តី Rolling Stone ដែលបានដាក់ឈ្មោះគាត់ថាជា “អ្នកស្ដាំនិយម” ហើយបាននិយាយថាគាត់ព្យាយាមធ្វើបាបចលនា Antifa ។
ការស្អប់ខ្ពើមចំពោះលោក Ngo បានកើនឡើងបន្ថែមទៀតជាមួយនឹងការបោះពុម្ភផ្សាយសៀវភៅរបស់គាត់ដែលមានចំណងជើងថា “Unmasked’” ដែលមានប្រវត្តិនៃអំពើហិង្សាប្រឆាំងចលនា Antifa និង “ផែនការរ៉ាឌីកាល់ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ សមាជិកសភាបក្សសាធារណរដ្ឋដាក់ពាក្យប្ដឹងលោក Biden និងចោទថាមិនសមធ្វើជាប្រធានាធិបតី
ចុចអាន ៖ លោក Biden សុំអភ័យទោសដែលទុកឲ្យកងឆ្មាំជាតិ ដេកនៅចំណតរថយន្ត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


