Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាបក្សសាធារណរដ្ឋដាក់ពាក្យប្ដឹងលោក Biden និងចោទថាមិនសមធ្វើជាប្រធានាធិបតី

បានផុស

នៅ

សមាជិកសភាក្រុមស្ដាំនិយមហៅថា QAnon លោកស្រី Marjorie Taylor Greene បាននិយាយថា លោកស្រីបានរៀបចំអត្ថបទស្តីពីការចោទប្រកាន់ប្រឆាំងនឹងលោក Joe Biden ។

សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Georgia វ័យ ៤៦ ឆ្នាំបានអះអាងថា ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីគឺមិនសមសម្រាប់តំណែងនេះឡើយ ហើយលោកនឹងធ្វើអ្វីៗដែលខ្លួនត្រូវការដើម្បីជួយសង្គ្រោះលោក Hunter ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Greene បានបង្ហាញថា លោកស្រីកំពុងចោទប្រកាន់លោក Biden ពីបទរំលោភអំណាចរបស់គាត់ជាអនុប្រធានាធិបតី នៅពេលកូនប្រុសរបស់គាត់បម្រើការនៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថាមពលអ៊ុយក្រែន ។ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Biden បានស្បថចូលកាន់តំណែង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Greene បានបង្ហាញថា លោកស្រីកំពុងចោទប្រកាន់លោក Biden ពីបទរំលោភអំណាចរបស់គាត់ជាអនុប្រធានាធិបតី នៅពេលកូនប្រុសរបស់គាត់បម្រើការនៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថាមពលអ៊ុយក្រែន ។ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Biden បានស្បថចូលកាន់តំណែង ។

ទន្ទឹមនោះកាលពីថ្ងៃអាទិត្យលោកស្រី Greene ត្រូវបានផ្អាកពីបណ្តាញសង្គម Twitter ។ លោកស្រីធ្លាប់បានបង្ហាញទស្សនៈប្រកាន់ជាតិសាសន៍ និងគាំទ្រទ្រឹស្តីឃុបឃិតក្រុមស្ដាំនិយម QAnon តាមអ៊ីនធឺណិត ។

លោកស្រីបាននិយាយថា ប្រធានាធិបតី Joe Biden បានបង្ហាញថា លោកនឹងធ្វើអ្វីៗដើម្បីជួយកូនប្រុសលោក Hunter និងដាក់ប្រាក់ចូលហោប៉ៅគ្រួសាររបស់លោកពីក្រុមហ៊ុនថាមពលបរទេសដែលពុករលួយ ។

លោកស្រី Greene ក៏បានចេញវីដេអូមួយផងដែរលើបណ្ដាញ Twitter ដោយប្រកាសពីសម្រេចចិត្តរបស់លោកស្រីដោយបាននិយាយថា “ខ្ញុំទើបតែបានសរសេរអត្ថបទស្តីពីការចោទប្រកាន់ទៅប្រធានាធិបតី Joe Biden យើងនឹងពិនិត្យមើលថាតើរឿងនេះទៅយ៉ាងដូចម្តេច” ។

កាលពីខែធ្នូលោក Hunter Biden កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សហព័ន្ធសម្រាប់ពន្ធរបស់គាត់ ប៉ុន្តែលោក Hunter បានបដិសេធរាល់ការធ្វើខុស ហើយឪពុករបស់គាត់បានចេញសេចក្តីថ្លែងការណ៍គាំទ្រគាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ កងឆ្មាំជាតិវិលត្រឡប់ទៅវិមានកាពីតូលវិញ ក្រោយបណ្ដេញចេញឲ្យចូលទៅចំណតយានយន្ត

ចុចអាន ៖ ក្រុមអ្នកជ្រុលនិយមធ្វើឲ្យ FBI ឈឺក្បាលក្នុងការស៊ើបការណ៍លើជនជាតិអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម