ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”
នៅថ្ងៃពុធទី២១ខែមិថុនា ប្រទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ថាជា “ដំណើរសុំទាន” ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងអ្វីដែលខ្លួនហៅថា ជាគោលនយោបាយបរាជ័យ ដើម្បីដាក់សម្ពាធលើប្រទេសចិន។

នៅក្នុងការដោះដូរដ៏សំខាន់បំផុតមួយរវាងសហរដ្ឋអាមេរិកនិងចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ចូលកាន់តំណែង, លោក Blinken និងប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ហើយបានយល់ព្រមរក្សាស្ថិរភាព កុំឲ្យមានជម្លោះ។
បន្ទាប់ពីកិច្ចប្រជុំនោះ លោក Blinken និយាយថា លោកបានជំរុញប្រទេសចិន លើកទឹកចិត្តកូរ៉េខាងជើង ឲ្យបញ្ឈប់ការបាញ់មីស៊ីល ខណៈទីក្រុងប៉េកាំងមានជំហរតែមួយគត់ នោះគឺជំរុញឲ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងកិច្ចសន្ទនា។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA, លោក Jong Yong Hak ជាអ្នកវិភាគកិច្ចការអន្តរជាតិ បាននិយាយថា ដំណើរទស្សនកិច្ចដ៏កម្រនេះ គឺមានបំណងសុំឲ្យបន្ធូរបន្ថយភាពតានតឹង ព្រោះការប៉ុនប៉ងណាមួយដើម្បីគាបសង្កត់ និងរារាំងប្រទេសចិន អាចក្លាយជាកាំបិតចិតដងឯងសម្រាប់សេដ្ឋកិច្ចអាមេរិក។
ការអត្ថាធិប្បាយនោះមានខ្លឹមសារថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នាពេលថ្មីៗនេះ គ្មានអ្វីក្រៅពីដំណើរសុំទានដ៏អាម៉ាស់របស់អ្នកបង្កហេតុ ដែលទទួលស្គាល់បរាជ័យនៃគោលនយោបាយដាក់សម្ពាធលើប្រទេសចិននោះទេ។
ការអត្ថាធិប្បាយនោះនិយាយទៀតថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការបង្កើនភាពតានតឹងក្នុងតំបន់ ជាមួយនឹងប្លុកប្រឆាំងចិន ដូចជា QUAD និង AUKUS ជាដើម។
គួរបញ្ជាក់ជាថ្មី, លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក ខណៈដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


