ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្សកើនដល់ជាង ៦០នាក់

មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធទី១២ខែកក្កដាថា ភ្លៀងមូសុងឥតឈប់ឈររយៈពេលច្រើនថ្ងៃ បានសម្លាប់មនុស្សចំនួន៦៦នាក់នៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកទេសចរបរទេសរាប់សិបនាក់ ត្រូវជាប់គាំងនៅតំបន់ភ្នំហិមាល័យ បន្ទាប់ពីទឹកជំនន់កាច់ផ្តាច់ប្រព័ន្ធផ្លូវថ្នល់។
ទឹកជំនន់និងការរអិលបាក់ដី ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងក្នុងអំឡុងរដូវខ្យល់មូសុងគឺជារឿងធម្មតាទៅហើយរបស់ប្រទេសឥណ្ឌា ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញនិយាយថា ការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ គឺធ្វើឲ្យគ្រោះធម្មជាតិកើតឡើងកាន់តែញឹកញាប់ និងកាន់តែសាហាវ។
ទន្ទឹមនោះ Himachal Pradesh គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដោយភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ បានបំផ្លាញយានយន្ត អគារ និងបាក់ស្ពាន ខណៈលោក Onkar Sharma ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយរដ្ឋ បាននិយាយថា ត្រឹមតែរដ្ឋនេះ មានមនុស្សរហូតដល់ទៅ៣៣នាក់បានបាត់បង់ជីវិត។
ស្របពេលជាមួយគ្នានោះ ក្រុមសង្គ្រោះត្រូវបានចល័ត ដើម្បីជួយអ្នកទេសចរបរទេសចំនួន៤០នាក់ ក្នុងនោះមានទាំងជនជាតិរុស្ស៊ី១៤នាក់និងម៉ាឡេស៊ី១២នាក់ផងដែរ។
លើសពីនេះ រដ្ឋធានីញូវដែលី ក៏ប្រកាសអាសន្នផងដែរបន្ទាប់ពីទឹកទន្លេ Yamuna ឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ចាប់តាំងពីឆ្នាំ១៩៧៨មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


