សេដ្ឋកិច្ច
ឥណ្ឌា នឹងជំនួស អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់លេខ ២ នៅឆ្នាំ ២០៧៥
ក្រុមហ៊ុនធនាគារ និងហិរញ្ញវត្ថុ Goldman Sachs បានចេញរបាយការណ៍ព្យាករណ៍ថ្មីថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកនៅឆ្នាំ ២០៧៥ ខណៈបច្ចុប្បន្ន ឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ ៥ ។

យោងតាមរបាយការណ៍របស់ Goldman Sachs បានឲ្យដឹងថា កត្តាដែលជំរុញឲ្យមានការព្យាករណ៍នេះឡើង គឺផ្អែកលើប្រជាសាស្រ្តអំណោយផល ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការវិនិយោគដើមទុនខ្ពស់ និងការកើនឡើងផលិតភាពកម្មករ ស្របពេលបច្ចុប្បន្ន ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកស្រាប់ផង ។
លើសពីនេះ ឥណ្ឌាបានដាក់អាទិភាពលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងការរៀបចំផ្លូវថ្នល់ និងផ្លូវដែក ដែលវាជាពេលវេលាដ៏សមស្របមួយសម្រាប់វិស័យឯកជនក្នុងការបង្កើនសមត្ថភាពលើការផលិត និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត ជាពិសេសស្រូបយកកម្លាំងពលកម្មដ៏ធំណាមួយ ។

ដោយឡែកយោងតាមលោក Santanu Sengupta សេដ្ឋវិទូឥណ្ឌារបស់ក្រុមហ៊ុន Goldman Sachs Research និយាយថា ការច្នៃប្រឌិត ការបង្កើនផលិតភាពកម្មករ និងការវិនិយោគទុន ក៏នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនឆ្ពោះទៅមុខរបស់ឥណ្ឌាផងដែរ ។
ជាចុងក្រោយរបាយការណ៍នេះក៏បានកត់សម្គាល់ដែរថា ទោះយ៉ាងណា អត្រាការចូលរួមរបស់កម្លាំងពលកម្មនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដោយសារតែអត្រាចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្ម គឺមានទាបជាងបុរស ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ India Today
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


