ព័ត៌មានអន្ដរជាតិ
បាក់ដងស្ទូច លើផ្លូវល្បឿនលឿនឥណ្ឌា ស្លាប់មនុស្ស ១៧នាក់
នៅថ្ងៃអង្គារទី១ខែសីហា កម្មករចំនួន១៧នាក់ ត្រូវបាត់បង់ជីវិតនៅភាគខាងលិចប្រទេសឥណ្ឌា ពេលដងស្ទូច បានបាក់លើផ្លូវល្បឿនលឿនដែលកំពុងសាងសង់នៅខាងក្រៅទីក្រុង Mumbai។

កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NRDF) របស់ប្រទេសឥណ្ឌា បាននិយាយថា ដងស្ទូចបានបាក់លើផ្ទាំងបេតុងធំៗ សង្កត់លើកម្មករដែលកំពុងធ្វើការនៅលើផ្លូវល្បឿនលឿន Samruddhi ក្នុងរដ្ឋ Maharashtra ហើយក្រោយមកសាកសពចំនួន១៧នាក់ត្រូវបានរកឃើញ ខណៈអ្នករបួស៣នាក់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា លោកពិតជារន្ធត់ចិត្តចំពោះហេតុការណ៍នេះ ហើយបញ្ជាឲ្យផ្តល់សំណងដល់ក្រុមគ្រួសារកម្មករដែលស្លាប់ និងរបួស។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនៅការដ្ឋានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ តែងតែកើតមានក្នុងប្រទេសឥណ្ឌា ខណៈកាលពីខែតុលាឆ្នាំមុន មនុស្សចំនួន១៣០នាក់បានស្លាប់ ក្នុងរដ្ឋ Gujarat នៅពេលស្ពានមួយបានបាក់ភ្លាមៗបន្ទាប់ពីការជួសជុល ហើយក្នុងឆ្នាំ២០១៦ ការបាក់ស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុង Kolkata បានសម្លាប់មនុស្ស២៦នាក់ផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ឥណ្ឌា ជួបហេតុការណ៍រន្ធត់មួយទៀត ក្រោយសោកនាដកម្ម រថភ្លើងបុកគ្នា (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


