ទីក្រុង ហូជីមិញ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ហូជីមិញ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង

Published

on

តំបន់ជាច្រើននៅក្នុងទីក្រុង ហូជីមិញ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃសៅរ៍ខណៈភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារទីក្រុងនេះនិងភាគខាងត្បូងប្រទេសវៀតណាមនៅដើមខែវិច្ឆិកា។

ភ្លៀងធ្លាក់គឺមានកម្រិត៦០ទៅ៧០មីលីម៉ែត្រនៅតំបន់ទីប្រជុំជន, ៦១មីលីម៉ែតនៅសង្កាត់ Thu Duc និង៥១មីលីម៉ែតនៅសង្កាត់ Binh Chanh ។

យោងតាមកាសែត Tuoi Tre បានឲ្យដឹងថា ប្រជាជនមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរតាមដងផ្លូវ។

លើផ្លូវ To Ngoc Van ក្នុងសង្កាត់ Thu Duc ទឹកភ្លៀងបានជន់លិច កម្ពស់លើជង្គង់។ ចំណែកផ្លូវ Nguyen Van Khoi ក្នុងសង្កាត់ Go Vap បានប្រែក្លាយទៅជាទន្លេបន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលប្រហែលមួយម៉ោង។

ម៉ូតូជាច្រើនគ្រឿង ខូចលើដងផ្លូវខណៈប្រជាពលរដ្ឋត្រូវប្រើបាវច្រកដើម្បីការពារទឹកភ្លៀងកុំឲ្យហូរចូលក្នុងផ្ទះរបស់ពួកគេ។

យោងតាមមជ្ឈមណ្ឌលឧត្តុនិយមភាគខាងត្បូងបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហារទីក្រុងហូជីមិញនិងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសវៀតណាមនៅដើមខែវិច្ឆិកាដោយសារតែអាកាសធាតុត្រជាក់និងចរន្តនៃខ្យល់ព្យុះ Goni៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre News

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម