ព័ត៌មានអន្ដរជាតិ
ប៉ុន្មានថ្ងៃទៀត ឡាវ នឹងបើកទំនប់ អ្នកនៅខ្សែទឹកខាងក្រោម ត្រូវប្រយ័ត្ន
ប្រតិបត្តិករវារីអគ្គិសនី Xayaburi បានព្រមានថា ខ្លួនអាចនឹងបញ្ចេញទឹកពីទំនប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសហគមន៍នៅតាមខ្សែទឹកខាងក្រោម គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងនៃកម្រិតទឹក។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងថាមពលនិងរ៉ែ នៃប្រទេសឡាវ។

សេចក្តីជូនដំណឹងកាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា “ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវ ដែលរងផលប៉ះពាល់ដោយព្យុះត្រូពិក Khanun និងការបង្ហូរទឹកចេញពីរោងចក្រវារីអគ្គិសនីនៅផ្នែកខាងលើផ្សេងទៀត ជាហេតុនាំឲ្យលំហូរទឹកចូលទំនប់ Xayaburi មានការកើនឡើង”។
ប្រតិបត្តិករ បានព្រមានសហគមន៍ទាំងនៅខ្សែទឹកខាងលើ និងខាងក្រោមទំនប់ ឲ្យត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរកម្រិតទឹកទន្លេ។ ប្រតិបត្តិករដដែលបន្ថែមថា ខ្លួនបានអនុវត្តផែនការសកម្មភាពសង្គ្រោះបន្ទាន់ យ៉ាងសមស្របរួចទៅហើយ។
រដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ បានមើលឃើញថា កម្ពស់ទឹកទន្លេមានការហក់ឡើង ៤.៣០ម៉ែត្រចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ខែសីហា ពោលគឺកើនឡើងប្រហែល៤០% ហើយក្នុងរយៈពេលប្រាំថ្ងៃខាងមុខ កម្ពស់ទឹកទន្លេត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី ២.៣៤ម៉ែត្រ ទៅ ៣.៣២ម៉ែត្រ។

ដោយឡែក ចាប់ពីខេត្ត Nakhon Phanom នៃប្រទេសថៃ ដល់ទីក្រុង Pakse នៃប្រទេសឡាវ កម្រិតទឹកទន្លេបានកើនឡើងជាង ២.៥០ម៉ែត្រ ហើយនឹងកើនឡើងប្រហែល២ម៉ែត្រទៀត ក្នុងរយៈពេល៥ថ្ងៃខាងមុខ។ ជាលទ្ធផល កម្ពស់ទឹកនៅខេត្ត Nakhon Phanom បានឡើងដល់កម្រិតប្រកាសអាសន្ន ១១.៥ម៉ែត្រ នៅថ្ងៃទី១០ ខែសីហា។
រីឯនៅកម្ពុជា កម្ពស់ទឹកចាប់ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ បានកើនឡើងពី ០.៩២ ម៉ែត្រ ដល់ ២.៥៩ ម៉ែត្រ ក្នុងរយៈពេលដូចគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅ Kherson
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


