ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅ Kherson
មនុស្សរាប់ម៉ឺននាក់ កំពុងត្រូវបានជម្លៀសចេញនៅខ្សែទឹកខាងក្រោម បន្ទាប់ពីទំនប់វារីអគ្គិសនីដ៏ធំមួយ បានបាក់នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ទីក្រុង និងភូមិចំនួន ៨០ ត្រូវប្រឈមនឹងហានិភ័យនៃគ្រោះទឹកជំនន់ បន្ទាប់ពីការបំផ្លាញទំនប់ Nova Kakhovka ដែលលោកបានដាក់ការស្តីបន្ទោសលើប្រទេសរុស្ស៊ី។
នៅតាមដងទន្លេ Dnipro, ទឹកកំពុងហក់ឡើង ជាហេតុបង្កហានិភ័យគ្រោះទឹកជំនន់ដ៏មហន្តរាយដល់ទីក្រុង Kherson។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធការបំផ្លាញទំនប់វារីអគ្គិសនីនោះ ហើយបែរជាស្តីបន្ទោសការបាញ់ផ្លោងរបស់អ៊ុយក្រែន វិញ ។

អគ្គរដ្ឋអាជ្ញារងអ៊ុយក្រែន Viktoriya Lytvynova បានប្រាប់អ្នកសារព័ត៌មានថា មនុស្សប្រហែល ៤ ម៉ឺននាក់ ត្រូវការជម្លៀសចេញ។ ក្នុងនោះមានមនុស្ស ១,៧០០០ នាក់នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែននៅភាគខាងលិចនៃទន្លេ Dnipro និង ២,៥០០០ នាក់នៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko បាននិយាយថា តំបន់ចំនួន ២៤ ត្រូវបានទឹកជន់លិច។
គួរបញ្ជាក់ថា ទំនប់ Kakhovka គឺមានសារសំខាន់ខ្លាំងណាស់នៅក្នុងតំបន់ ហើយវាមានអាងស្តុក ដែលផ្តល់ទឹកដល់កសិករ និងអ្នកស្រុក ក៏ដូចជាដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។ លើសពីនេះ វាក៏ជាច្រកដ៏សំខាន់មួយ ដែលផ្គត់ផ្គង់ទឹកពីភាគខាងត្បូងទៅកាន់តំបន់គ្រីមៀទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ចោទរុស្ស៊ី បំផ្ទុះទំនប់វារីអគ្គិសនីនៅតំបន់ Kherson បង្កហានិភ័យ គ្រោះទឹកជំនន់ ធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


