Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ៨០២ ករណី ខណៈឆ្លងក្នុងសហគមន៍ ៧៨១ ករណី

បានផុស

នៅ

នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨០២ ករណី ដោយក្នុងនោះ ៧៨១ ករណីជាករណីឆ្លងក្នុងសហគមន៍ ខណៈ ២១ ករណីជាករណីនាំចូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោមករណីថ្មី ៧៨១ ករណីក្នុងនោះ ៦៩២ ករណីជាករណីសកម្មក្នុងសហគមន៍ និង ៨៩ ករណីកើតឡើងក្នុងមន្ទីរពេទ្យ ។

ទន្ទឹមនោះករណីសកម្មក្នុងសហគមន៍ចំនួន ៦៩២ ករណីនេះរួមមាន ៦៨៦ ករណីនៅក្នុងខេត្តសាមុតសាខន ៣ ករណីនៅទីក្រុងបាងកក និងមួយករណីទៀតនៅខេត្ត Nonthaburi ខេត្ត Sa Kaeo និងខេត្ត Rayong ។

ចំណែកក្នុងចំណោម ៨៩ ករណីថ្មីដែលត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យមាន ៧៩ ករណីនៅខេត្តសាមុតសាខន ៧ ករណីនៅក្រុងបាងកក ២ ករណីនៅខេត្ត Ayutthaya និង ១ ករណីនៅខេត្ត Ang Thong ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧,០២៣ ករណី និងមានអ្នកស្លាប់ចំនួន ៧៦ នាក់ ខណៈមានអ្នកជាសះស្បើយ ១១,៣៩៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post / The Nation

ចុចអាន ៖ សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស

ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម